ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ប្រេដ ប៊ែង ខេមបូឌា ឧបត្ថម្ភមូលនិធិបាល់ទាត់ KMH
× ធនាគារ ប្រេដ ប៊ែង ខេមបូឌា ដែលជាធនាគារអឺរ៉ុបតែមួយគត់ និងជាធនាគារអន្តរជាតិដ៏ធំជាងគេបង្អស់ នៅប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងក្រៃលែង ដែលបានធ្វើជាអ្នកឧបត្ថម្ភធំរបស់មូលនិធិបាល់ទាត់ KMH។
មូលនិធិបាល់ទាត់ KMH ត្រូវបានបង្កើតឡើង នៅឆ្នាំ២០១២ ដោយសមាជិកក្រុម ISI ក្នុងទិសដៅ
លើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍន៍យុវជនកម្ពុជាឲ្យក្លាយជាកីឡាករអាជីព តាមរយៈការហ្វឹកហ្វឺនដែលមានលក្ខណៈស្តង់ដារ។
លោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា បានយល់ច្បាស់ពីអត្ថប្រយោជន៍របស់កីឡា សម្រាប់សុខភាព ហើយជាពិសេស បានសង្កេតឃើញថា ជនជាតិខ្មែរ ទាំងប្រុស ទាំងស្រី ទាំងចាស់ ទាំងក្មេង សុទ្ធតែចូលចិត្តលេងកីឡា មិនថាពួកគាត់ធ្វើកីឡា ដើម្បីសុខភាព ឬដើម្បីជាការកំសាន្តសប្បាយនោះទេ។ លោកក៏បានបន្ថែមទៀតថា ការចូលរួមឧបត្ថម្ភក្នុងគម្រោងកីឡានេះ គឺជាឆន្ទៈដ៏មោះមុតរបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជា ក៏ដូចជាលើកស្ទួយសុខភាពរបស់ប្រជាជនខ្មែរផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីបើកដំណើរការនៅប្រទេសកម្ពុជា នៅខែមីនា ឆ្នាំ២០១៧ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានចូលរួមឧបត្ថម្ភកម្មវិធីផ្សេងៗជាច្រើន ដែលជាកម្មវិធីលើកស្ទួយសកម្មភាពសង្គម សិល្បៈ ក៏ដូចជាវប្បធម៌ខ្មែរ ក្នុងនោះមានជាអាទិ៍ មហោស្រពរូបថតអង្គរ (Angkor Photo Festival) ពិព័រណ៍នារីសម័យថ្មី (Ladies Fair) សិល្បៈគំនូរទីក្រុងកម្ពុជា (Cambodian Urban Art) ពិព័រណ៍កុមារនិងគ្រួសារ (Kids Fair & Family Expo)។ល។
បច្ចុប្បន្ន ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាសរុប ចំនូន ៤ ដែល ៣ នៅទីក្រុងភ្នំពេញ ១ នៅខេត្តសៀមរាប។ នៅក្នុងខែកុម្ភៈនេះ ធនាគារនឹងដាក់ដំណើរការសាខាថ្មី នៅខេត្តបាត់ដំបង ហើយក៏នឹងគ្រោងបើកសាខាមួយទៀត នៅរង្វង់មូលចោមចៅ នៅមុនរដូវភ្លៀងខាងមុខនេះដែរ។ ទិសដៅរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា គឺបើកសាខាឲ្យបានចំនួន ២០ និងដាក់ដំណើរការម៉ាស៊ីនអេធីអឹមឲ្យបានចំនួន ១០០ នៅត្រឹមដំណាច់ ឆ្នាំ ២០២០។
Tag:
ធនាគារ
កម្ចីទិញផ្ទះ
កម្ចីទិញឡាន
កម្ចីផ្ទាល់ខ្លួន
គណនីប្រាក់បញ្ញើ
គណនីប្រាក់សន្សំ
ធនាគារសម្រាប់សហគ្រាសធុនតូចនិងមធ្យម
ធនាគារកំពូលនៅកម្ពុជា
ប្រាក់កម្ចីសម្រាប់ជនបរទេស
ធនាគារនៅកម្ពុជា
ឥណទាននៅកម្ពុជា
អត្រាការប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com