ជាតិ
២៥ខេត្ត/រាជធានី
​ភិក្ខុ ង៉ែត រ៉ា​ល់ ក្លាយជា​ព្រះចៅអធិការ​វត្ត​ច្បារអំពៅ​ជំនួស​អតីត​សង្ឃ ហោ សុខុន​
16, Feb 2019 , 12:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះមេត្តា​នុរ័​ក្ខ ង៉ែត រ៉ា​ល់ ព្រះ​លេខា​របស់​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត និង​ជា​ព្រះ​សមុហ៍​គណ​រាជធានី​ភ្នំពេញ បាន​ឡើង​ធ្វើជា​ព្រះចៅអធិការ​ថ្មី​របស់​វត្ត​ពោធិ៍​ព្រះ​បាត្រ ហៅ​វត្ត​ច្បារអំពៅ ក្នុង​ពិធី​ផ្លូវការ​មួយ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ ខែកុម្ភៈ​នេះ​។



អត្ថបទទាក់ទង


​ភិក្ខុ ង៉ែត រ៉ា​ល់ ចូល​ជំនួស​អតីត​សង្ឃ ហោ សុខុន ដែល​ត្រូវបាន​សម្តេចព្រះសង្ឃរាជ និង​រដ្ឋមន្ត្រី​ធម្មការ​បញ្ចប់​តួនាទី និង​ភារកិច្ច កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ហើយ​បន្ទាប់មក សា​ម៉ី​ខ្លួន​បាន​សុំ​លាចាក​សិក្ខាបទ​។ ក្រៅពីនេះ ការ​មានការ​តែងតាំង ព្រះ​គ្រូសូត្រស្តាំ ព្រះ​គ្រូសូត្រឆ្វេង ព្រះ​វិន័យ​ធម៌  និង​លេខា​ប្រចាំ​វត្ត​វត្ត​ពោធិ៍​ព្រះ​បាត្រ ហៅ​វត្ត​ច្បារអំពៅ នេះ​ផងដែរ​។​

​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ភិក្ខុ ង៉ែត រ៉ា​ល់ ទើប​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ Universai Ministries of King’s College (UMKC) របស់​សហរដ្ឋអាមេរិក​។​





ការដក​តួនាទី​រហូតដល់​មានការ​លាចាក​សិក្ខាបទ​របស់​ព្រះអង្គ ហោ សុខុន គឺ​កើតឡើង​ក្រោយពី​ព្រះ​សរសើរ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្តាប់ទៅ​ការសរសើរ​នោះ ហាក់​មាន​លក្ខណៈ​លើកកម្ពស់​ខ្លាំងពេក រហូតដល់​សម្តេច ស ខេង ចេញមក​ឆ្លើយតប​វិញ​ថា សម្តេច មិន​ហ៊ាន​ទទួលយក​ទេ​។ សម្តេច ស ខេង ថែមទាំង យល់ថា ការសរសើរ​របស់​ព្រះអង្គ ហោ សុខុន ហាក់​មានន័យ​បំបែកបំបាក់​ទៅវិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com