ជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ បានថវិកា៦០លានដុល្លារពីធនាគារពិភពលោក ធ្វើផ្លូវកៅស៊ូក្នុងខេត្ត៦ នៅឆ្នាំ២០១៩ រូបបានពីទំព័រហ្វេសប៊ុក ក្រសួងអភិវឌ្ឍន៍ជនបទ
× ភ្នំពេញ៖ គម្រោងធ្វើផ្លូវកៅស៊ូកម្រាសពីរជាន់ប្រភេទDBST ផ្លូវបេតុង និងស្ពាន ព្រមទាំងធ្វើសំណង់ផ្សេងៗទៀត នៅតំបន់ទឹកលិច ក្នុងខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល និងខេត្តសៀមរាប នឹងអនុវត្តការសាងសង់ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៩។ គម្រោងនេះ មានទំហំទឹកប្រាក់៦០លានដុល្លារ ដែលក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានជាជំនួយឥតសំណងពីធនាគារពិភពលោក (World Bank) ដើម្បីឆ្លើយតប និងគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា។
យោងតាមរបាយការរណ៍បូកសរុបប្រចាំឆ្នាំ២០១៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងនេះ នឹងរៀបចំដាក់ដេញថ្លៃ និងជ្រើសរើសក្រុមហ៊ុនស្ថាបនាឱ្យបានរួចរាល់ នៅខែមីនា និងចាប់ផ្តើមសាងសង់ផ្លូវ និងសំណង់សិល្បការ ក្នុងខែកញ្ញា ឆ្នាំ២០១៩។ គម្រោងនេះ នឹងបញ្ចប់នៅឆ្នាំ២០២២។
ប្រភពដដែល បានបញ្ជាក់ថា នៅពេលហេដ្ឋារចនាសម្ព័ន្ធទាំងនេះត្រូវបានបញ្ចប់ ប្រជាពលរដ្ឋក្នុងខេត្តគោលដៅទាំង៦នេះ នឹងងាយស្រួលក្នុងការស្វែងរកការងារធ្វើ ងាយស្រួលទទួលបានសេវាសង្គម ធន់នឹងការប្រែប្រួលអាកាសធាតុ រួចចំណែកការកាត់បន្ថយភាពក្រីក្រ នឹងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌរស់នៅសម្រាប់គ្រួសារនីមួយៗនៅជនបទ ពិសេសនឹងក្លាយជាវិសាលភាពកសិកម្មខ្ពស់ តាមរយៈការអភិវឌ្ឍនផ្លូវជនបទទាំងនេះ៕
Tag:
ជាតិ
សេដ្ឋកិច្ច
ថវិកា
WB
ស្ទឹងត្រែង
ក្រចេះ
ត្បូងឃ្មុំ
កំពង់ចាម
កណ្តាល
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com