ពីនេះ ពីនោះ
ពាក្យ «ត្រដោះ និងត្រដុស» មានន័យខុសគ្នាដូចម្តេច?
× ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ «ត្រដោះ និងត្រដុស» សម្រាប់ប្រើក្នុងន័យផ្សេងគ្នា បើទោះបីពាក្យទាំងពីរនេះ មានសូរសព្ទដូចគ្នាក៏ដោយ។ តើរវាងពាក្យទាំងពីរនេះ មានអត្ថន័យ និងការប្រើប្រាស់ខុសគ្នាដូចម្តេច?
តាមការបញ្ជាក់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ត្រដោះ» មានន័យថា ស្រាយ រុះសូត្រ ឬអំបោះ ដែលចំពាក់ទាក់ចាក់ស្រេះ ឲ្យមានរបៀបស្រួលល្អឡើងវិញ។ «ត្រដោះ» ជាកិរិយាសព្ទ ក៏មានពាក្យមួយទៀតដែលមានន័យដូចគ្នា ហើយអាចប្រើបានមួយណាក៏បានដែរ ពាក្យទាំងនោះមានដូចជា«សសោះ» សសោះអំបោះ សសោះសូត្រ ជាដើម។
ចំណែកកិរិយាសព្ទ «ត្រដុស» វិញមានន័យថា ដុស ,កកិត។ ជាពាក្យក្លាយពីពាក្យ «ដុស» មានន័យថា ខាត់, រំលីង, ពួត, ជម្រះដោយសាប៊ូ៕
© រក្សាសិទ្ធិដោយ thmeythmey.com