ជាតិ
អត្ថបទពាណិជ្ជកម្ម
SsangYong បើក​ដំណើរការ​អគារ​តាំង​បង្ហាញ​រថយន្ត​ទី​២ ស្ថិតនៅលើ​មហាវិថី​សហព័ន្ធ​រុស្សី​
16, Feb 2019 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន SsangYong Cambodia និង​ការទទួលយក​ម៉ាក​សញ្ញា​រថយន្ត​ដ៏​ទំនើប​នេះ​របស់​ប្រជាជន​កម្ពុជា​បានធ្វើឱ្យ SsangYong សម្រេចចិត្ត​ពង្រីក​អគារ​តាំង​បង្ហាញ​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែលមាន​តម្រូវការ​លើសពី​ការរំពឹងទុក​។​
 
​ឆ្នាំនេះ SsangYong នឹង​បើក​កន្លែង​អគារ​តាំង​លក់​រថយន្ត​ទំនើប​របស់ខ្លួន​នៅ​ទីតាំង​ដែល​ងាយស្រួល​រកឃើញ​បំផុត​នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​15 ខែកុម្ភៈ ឆ្នាំ​2019​។ អគារ​តាំង​បង្ហាញ​រថយន្ត SsangYong មាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​សហព័ន្ធ​រុស្សី (​ក្បែរ​ស្ពាន​អាកាស​សាលា​តិច​ណូ​)​ដែល​នេះ​គឺជា​កា​អគារ​តាំង​បង្ហាញ​ទី​2​របស់ខ្លួន បន្ទាប់ពី​សាខា​ចោមចៅ ដែល​បាន​បើក​ដំណើរការ​កាលពី​ឆ្នាំមុន​។​


 
​អគារ​តាំង​បង្ហាញ​ថ្មី ដែលមាន​រាង​បួន​ជ្រុង​ស្មើ​យ៉ាង​ទូលាយ នឹង​ក្លាយជា​កន្លែង​នៃ​ការតាំង​បង្ហាញ​នូវ​គ្រឿង​តុបតែង​ផ្ទៃ​ខាងក្នុង​នៃ​រថយន្ត​ដ៏​ទាក់ទាញ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ការបើក​សម្ពោធ​នេះ​នឹង​បង្ហាញ​ពី​ម៉ូ​ដែល​រថយន្ត​ចុងក្រោយ​របស់ SsangYong ដែល​បង្ហាញ​ពី​ការច្នៃប្រឌិត​របស់​រថ​យន្ត SUV ដ៏​ទំនើប​។​
 



​គណៈ​គ្រប់គ្រង SsangYong បាន​អញ្ជើញ​អ្នកសារព័ត៌មាន​ទាំងអស់​ឱ្យមក​ទទួលយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត ដើម្បី​ចូលរួម​នៅក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​តាំង​បង្ហាញ​ថ្មី​ដ៏​គួរឱ្យ​ទាក់ទាញ​នេះ​។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SsangYong Cambodia និង អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Asia / KD Export Team SsangYong Motor និង​ក្រុមការងារ​នៃ​ក្រុមហ៊ុន SsangYong ជាច្រើនរូប​ទៀត​។​
 

 
​លោក Lee Jae Hoo អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SsangYong Cambodia បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន SsangYong Cambodia បាន​បង្កើត​អគារ​តាំង​បង្ហាញ​ដំបូងបង្អស់​របស់ខ្លួន​នៅក្នុង​ខែមីនា ឆ្នាំ​2018 ។ នៅក្នុង​ទីផ្សារ​ប្រកួតប្រជែង​នៃ​រថយន្ត​ម៉ាក​ល្បី​នេះ SsangYong បាន​គ្រប់គ្រង​ស្ថានភាព​បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​បង្កើន​ភាគហ៊ុន​នៃ​ទីផ្សារ​របស់ខ្លួន​។ ដំណើរ​ការលក់​របស់​យើង​គឺ​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំងណាស់​សម្រាប់​យើង​ដែល​ធ្វើឱ្យ​យើង​សម្រេចចិត្ត​បង្កើត​អគារ​តាំង​បង្ហាញ​ថ្មី​មួយ​នេះ​នៅ​ចំ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ឡើងដល់​អតិថិជន​ដែលមាន​ស្រាប់ និង​អតិថិជន​បន្ថែមទៀតរ​បស់​យើង​»​។​
 

 
​អគារ​តាំង​បង្ហាញ​ថ្មី​នេះ គឺជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​ដ៏​សំខាន់​របស់ SsangYong នៅក្នុង​ប្រទេស​កម្ពុជា​។ ការ​មានកា​អគារ​តាំង​បង្ហាញ​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា​ក្រុមហ៊ុន SsangYong គឺមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន ហើយក៏​បង្ហាញថា ម៉ាក​សញ្ញា​មួយ​នេះ​ត្រូវបានគេទទួលស្គាល់​ជា​ផ្លូវការ​ហើយ​នៅថ្ងៃនេះ និង​នៅ​ឆ្នាំ​ខាងមុខ​ទៀត​។​
 

 
​លោក Yoon Jiseok អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​SsangYong ប្រចាំ​ប្រទេស​កូរ៉េ (Asia/KD Export Team SsangYong Motor) បាន​មានប្រសាសន៍ថា​៖ « ក្រុមហ៊ុន SsangYong បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​1954 ដែល​គិត​មកដល់ ឥលូវ​មាន​រយៈពេល​ជាង​65​ឆ្នាំ លើ​ជំនាញ​ផលិត​យានយន្ត ហើយ​យើង​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ចំពោះ​ការផលិត​រថយន្ត​រយៈ​ពេល​ដ៏​យូរអង្វែង​របស់​យើង​។ SsangYong បាន​ផលិត​រថយន្ត​ប្រភេទ SUV, Pick Up, MPV Car ដែលមាន​លក្ខណៈ Dynamic Driving  តាម​បច្ចេកទេស 4 x4 ដែល​គិតពី​សុវត្ថិ​ភាពជា​ចំបង និង​ខិតខំ​ប្រឹងប្រែង ធ្វើយ៉ាងណា​ដើម្បី​អោយបំពេញ​តាម​តម្រូវការ​អតិថិជន​។ 
 

 
​ជា​រៀងរាល់ឆ្នាំ​ការលក់​របស់​យើង​មាន​កំណើន​កើនឡើង​រហូត ជាក់ស្តែង​ឆ្នាំ​២០១៨ យើង​លក់បាន​រថយន្ត​ចំនួន​144,000​គ្រឿង និង​ក្នុង​ឆ្នាំ​2019  យើង​ជឿជាក់ថា​នឹង​កើន​ដល់ 163,000​គ្រឿង​។​
 

 
​ជាមួយ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជាមួយ​ក្រុមហ៊ុន​SsangYong ប្រចាំ​ប្រទេស​កម្ពុជា​នេះ យើង​នឹង​ធានា​ផ្គត់ផ្គង់​នូវ​រថយន្ត​ដ៏​ល្អ​ប្រណិត​ពី​រោងចក្រ​យើង​ផ្ទាល់ មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​” 
 


​ការបើក​សម្ពោធ​អគារ​តាំង​បង្ហាញ​នេះ​ផងដែរ ក៏​នឹងមាន​ការបង្ហាញ​ពី​ពាន់រង្វាន់​ដែល​ក្រុមហ៊ុន ទទួលបាន​ផងដែរ​មានដូចជា “SsangYong ឯកទេស​រថយន្ត SUV ដ៏​ល្បីល្បាញ​លើ​ពិភពលោក ៖ សូម​មក​ទទួលយក​បទពិសោធ​ន៍​ថ្មី​ជាមួយនឹង​រថយន្ត SsangYong” (“World Renowned SUV Specialist: Enter and Experience the New SsangYong.”) ។ ស្លាក​តាំង​បង្ហាញ​នេះ​តំណាងឱ្យ​ចក្ខុវិស័យ​របស់ SsangYong ដែល​ត្រូវបាន​គេ​ស្គាល់ និង​ស្ថិតនៅ​លំដាប់​កំពូល​ក្នុង​ផ្នែក​រថយន្ត​បែប Sport ដ៏​ទំនើប​ទាន់សម័យ​។​
 

 
​ដើម្បី​បញ្ជាក់​ពី​ចំណុច​ដ៏​ល្អ​ខាងលើនេះ ក្នុង​ឆ្នាំ​2018 និង​ឆ្នាំ​2019 រថយន្ត Rexton និង​រថយន្ត Rexton Sports បានទទួល​ពានរង្វាន់​ជាច្រើន​ពី​ទស្សនា​វ​ដ្តី 4X4 នៃ​ចក្រភព​អង់គ្លេស​។ ទស្សនា​វ​ដ្តី 4x4 គឺជា​ទស្សនា​វ​ដ្តី​របស់​ចក្រភព​អង់គ្លេស និង​ជា​ទស្សនា​វ​ដ្តី Pick-Up ដែល​បង្ហាញ​ពី​រថយន្ត 4WD និង​រថយន្ត​ដឹកទំនិញ​ទូទាំង​ពិភពលោក​។ ជា​រៀងរាល់ឆ្នាំ​ទស្សនា​វ​ដ្តី 4X4 បានជ្រើសរើស​គំរូ​រថយន្ត​ជិត​90​គំរូ​រថយន្ត សម្រាប់​ការសិក្សា​ស៊ីជម្រៅ និង​ការវាយតម្លៃ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​។ នៅ​ឆ្នាំ​2018 រថយន្ត SsangYong ម៉ូ​ដែល  Rexton បានឈ្នះ​ពានរង្វាន់​ចំនួន​បី គឺ ឈ្នះ​ពានរង្វាន់ "​រថយន្ត​ដែលមាន​គុណ​ម្លៃ​ល្អ​ដាច់​គេ​" "​រថយន្ត​ដែល​ខ្លាំង ធុន រឹងមាំ​ជម្នះ​គ្រប់​ឧបសគ្គ​ផ្លូវ​" និង​ពានរង្វាន់ "​រថយន្ត 4X4 ប្រចាំឆ្នាំ​"​។ រថយន្ត SsangYong ម៉ូ​ដែល Rexton នៅតែ​បន្ត​ទទួលបាន​ពានរង្វាន់ "​រថយន្ត​ដែលមាន​គុណ​ម្លៃ​ល្អ​ដាច់​គេ​" ក្នុង​ខែមករា ឆ្នាំ​2019 រយៈពេល​2​ឆ្នាំ​ជាប់ៗ​គ្នា​ផងដែរ​។ ចំណែក រថយន្ត SsangYong ម៉ូ​ដែល Rexton Sports ទទួលបាន​ពានរង្វាន់ "​រថយន្ត​ដែលមាន​គុណ​ម្លៃ​ល្អ​ដាច់​គេ​" ក្នុង​ប្រភេទ "​រថយន្ត Pick-Up ប្រចាំឆ្នាំ​" ក្នុង​ឆ្នាំ​2018​។​
 

 
​នៅក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន លោក Park Keun Baek អគ្គនាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន SsangYong បាន​ពន្យល់​ពី​ភាព​ពេញនិយម​របស់​រថយន្ត SsangYong គឺ​ដោយសារ​សុវត្ថិភាព ការ​រចនា និង​កម្លាំង​ថាមពល​របស់​រថយន្ត​។ លោក​បាន​ថ្លែងថា "... ឧទាហរណ៍ ម៉ូ​ដែល Rexton គឺ​ផលិតឡើង​ដោយ​ផ្តោតលើ​សុវត្ថិភាព​របស់​អ្នកដំណើរ និង​ភាព​ធន់​នៃ​រថយន្ត សូម្បីតែ​នៅពេល​បើកបរ​នៅលើ​ផ្លូវ​ដ៏​លំបាក​យ៉ាងណាក៏ដោយ​។ ការ​រចនា​ម៉ូ​ដែល Rexton ឡើង​គឺ​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកជំនាញ​ខាង​ត្រួតពិនិត្យ​ស្វ័យប្រវត្តិ​ជាច្រើន​ថា ជា​រថយន្ត SUV ដ៏​ស្រស់ស្អាត​បំផុត​នៅក្នុង​ទីផ្សារ​។ ចំណែក​រឿង​ម៉ាស៊ីន​វិញ រថយន្ត SsangYong ម៉ូ​ដែល Rexton បំពាក់​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.2 លីត្រ ប៉ុន្តែ​ការ​ដំណើរការ​ម៉ាស៊ីន​របស់​វា​គឺ​ស្រដៀង​គ្នា​ទៅនឹង​ម៉ាស៊ីន 3.0 លីត្រ​ដែរ​។ បច្ចេកវិទ្យា​នេះ គឺ​ត្រូវបាន​ក្រុម​វិស្វកម្ម​នៃ​ក្រុមហ៊ុន SsangYong រួម​បញ្ជូន​គ្នា​យ៉ាង​ល្អឥតខ្ចោះ ស្របទៅនឹង​ការរួម​បញ្ជូន​គ្នា 7 ល្បឿន​នៃ​រថយន្ត​ដឹកជញ្ជូន​ម៉ូ​ដែល Mercedes Benz"​។​
 

 
​នៅ​ឆ្នាំ​2019​នេះ នឹង​ក្លាយជា​ឆ្នាំ​ដ៏​គួរឱ្យ​រំភើប​សម្រាប់​ក្រុមហ៊ុន SsangYong ព្រោះថា​នឹងមាន​ព្រឹ​ត្ដិ​ការណ៍​ជាច្រើន​កំពុង​រង់ចាំ​នាពេល​ខាងមុខនេះ​។ ក្រុមហ៊ុន SsangYong គ្រោង​នឹងដាក់​បង្ហាញ​ម៉ូ​ដែល​ថ្មី​មួយទៀត​នៅ​ពាក់កណ្តាល​ឆ្នាំនេះ និង​កន្លែង​តាំង​បង្ហាញ​មួយ​ផ្សេងទៀត​នៅ​ដើមឆ្នាំ​ក្រោយ​នៅក្បែរ​តំបន់​បឹង​កេងកង​។​
 

 
​ក្រុមហ៊ុន SsangYong សូម​ស្វាគមន៍​ចំពោះ​អតិថិជន​ទាំងអស់​ឱ្យមក​ទស្សនា​កន្លែង​តាំង​បង្ហាញ​ថ្មី​របស់​ក្រុមហ៊ុន ដើម្បី​ទទួលបាន​នូវ​បទពិសោធ​ថ្មី​ជាមួយនឹង​រថយន្ត SsangYong ដែល​ពិភពលោក​ទទួលស្គាល់ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី (​កែង​មហាវិថី​សហព័ន្ធ​រុស្សី និង​វត្ត​នាគ​វ័ន​) សង្កាត់​ផ្សារ​ដេប៉ូ 3 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​











  
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ 098 456 888 / 095 456 888៕
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com