ជាតិ
ពលករខ្មែរ១២នាក់ រងគ្រោះថ្នាក់ចរាចរណ៍នៅថៃ រថយន្តដែលរងគ្រោះថ្នាក់ចរាចរណ៍។ រូបថត បាងកក ប៉ុស្តិ៍
× ពលករខ្មែរ១២និងអ្នកបើកបរម្នាក់បានរងរបួសក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុក Si Maha Pho ខេត្តស្រះកែវ ប្រទេសថៃនាព្រឹកថ្ងៃអាទិត្យនេះ។ ពេលនេះពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ Si Maha Pho ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
គ្រោះថ្នាក់នេះកើតឡើងក្នុងម៉ោងប្រមាណ៥ នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ ៣៥៩ ដោយរថយន្តដឹកកម្មករបានបុកជាមួយរថយន្តដឹកទំនិញមួយ។
រថយន្តដែលជួបគ្រោះថា្នក់ដែលមានពលករខ្មែរនោះបានធ្វើដំណើរទៅកាន់ខេត្ត ស្រះកែវ ដែលជាប់ព្រំដែនកម្ពុជា ដើម្បីបន្តទិដ្ឋាការរបស់ពួកគេ ដោយក្នុងនោះមានពលករខ្មែរ ១២ រូប និងអ្នកបើកបរជនជាតិថៃម្នាក់ឈ្មោះ Jakkrit Ketphet អាយុ ៣៣ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com