អន្តរជាតិ
នយោបាយអន្តរជាតិ
ស្ត្រីដែលលោកត្រាំចង់តែងតាំងជាទូត UN បានដកបេក្ខភាពរបស់ខ្លួន លោកស្រី Heather Nauert អ្នកនាំពាក្យការបរទេសអាមេរិក មិនចាប់អារម្មណ៍តំណែងទូតនៅ UN ឡើយ។ រូបថត AFP
× លោកស្រី Heather Nauert ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់តែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) បានប្រកាសដកបេក្ខភាពរបស់ខ្លួនចំពោះតំណែងនេះ។
កាលពីខែធ្នូកន្លងមក លោកត្រាំ បានលើកឡើងពីបេក្ខភាពរបស់ លោកស្រី Heather Nauert ដែលត្រូវកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ ជំនួសលោកស្រី Nikki Haley។ ប៉ុន្តែក្រោយមក លោក Nauert បានសម្រេចចិត្តដកខ្លួនចេញ ក្រោមហេតុផលគ្រួសារ។
បច្ចុប្បន្ន លោក Janathan Cohen កាន់តំណែងជាឯកអគ្គរដ្ឋទូតស្តីទី បើគិតចាប់តាំងពីការចាកចេញរបស់លោក Haley តាំងពីដើមខែមករា ឆ្នាំ២០១៩ នេះមក។
តាមពិតទៅ លោកស្រី Heather Nauert វ័យ ៤៨ឆ្នាំ ហាក់មិនសូវសាកសមនឹងតួនាទីជាបេសកជនការទូតប្រចាំអង្គការអន្តររដ្ឋាភិបាលនេះឡើយ ដ្បិតលោកស្រី មានបទពិសោធន៍តិចតួចខាងផ្នែកនយោបាយ និងការទូត។ ហើយមុននឹងក្លាយអ្នកនាំពាក្យក្រសួងការបរទេសកាលពីខែមេសា ឆ្នាំ២០១៧ លោកស្រី Nauert ជាអតីតអ្នកសារព័ត៌មានបម្រើការនៅទូរទស្សន៍ Fox News៕
© រក្សាសិទ្ធិដោយ thmeythmey.com