អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) សម្ពោធ​រថយន្ត Toyota Camry ស៊េរី​ថ្មី​ឆ្នាំ ២០១៩ រូបរាង​ស្អាត​មិនធម្មតា​
18, Feb 2019 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​លើ​ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក Toyota បាន​ប្រារព្ធ​កម្មវិធី​សម្ពោធ​រថយន្ត Toyota Camry ស៊េរី​ថ្មី​ឆ្នាំ ២០១៩ នា​ភោ​ជ​និ​យ​ដ្ឋា​ន Topaz កាលពី​ល្ងាច​ថ្ងៃទី​១៦ កន្លងទៅ ក្រោម​អធិបតេយ្យភាព លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) និង​លោក ហ៊ី​រ៉ូ​យ៉ូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន ព្រមទាំង​ថ្នាក់ដឹកនាំ និង​ភ្ញៀវកិត្តិយស​ជាច្រើន​ផងដែរ​។​
 
​មានប្រសាសន៍​ក្នុង​កម្មវិធី​លោក ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសា​ន៍​ថា ៖ « នេះ​ជា​មោទនភាព​សម្រាប់ ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែល​បាន​នាំយកមក​នូវ​រថយន្ត​តូយ៉ូតា Camry ស៊េរី​ឆ្នាំ ២០១៩ ចូលក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​សន្ទុះ​នៃ​ការប្រើប្រាស់​យានយន្ត​តូយ៉ូតា កំពុងតែ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​»​។ 


 
​ផ្នែក​ខាងក្រៅ​
 
​ផ្នែក​ខាងក្រៅ​នៃ​រថយន្ត​តូយ៉ូតា Camry ស៊េរី​ថ្មី​ឆ្នាំ ២០១៩ ត្រូវបាន​រចនា​ឡើង​ដោយ​ផ្លាស់ប្ដូរ​រូបរាង​ទាំងស្រុង ធ្វើ​ឲ្យ​រថយន្ត​កាន់តែ​ប្រណីត ទំនើប​និង​ទាក់ទាញ​ដ៏​អត់​ខ្ចោះ​។ ភ្លើងចង្កៀង​មុខ​ច្នៃ​ឡើងជា​លក្ខណៈ Projector កាន់តែ​ភ្លឺ​ច្បាស់ និង​បាន​ភ្ជាប់​ជាមួយ​អំពូល​លម្អ​ពេល​ថ្ងៃ Daytime Running Light ជា​ប្រភេទ​អំពូល LED ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ភ្លើង​កាត់​អ័ព្ទ​ក៏​ជា​ប្រភេទ LED ផងដែរ​។ កាន់តែ​ទាក់ទាញ​មួយកម្រិត​ទៀត​នោះ គឺ ការ​រចនា ថាស​កង់​ត្រូវបាន​រចនា​ឡើងជា​ប្រភេទ​ស្ព័​រ អាលុយមីញ៉ូម ទំហំ ១៨ អ៊ី​ញ ដែល​ធ្វើ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ ធន់ និង​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។ ចំណែក​ផ្នែក​ចំហៀង​នៃ​រថយន្ត​គឺ​កាន់តែ​ទំនើប​និង​អស្ចារ្យ ជាមួយនឹង​ការ​រចនា​នូវ​កញ្ចក់​បង្អួច​ទាំង​៤ ដែលមាន​ភ្ជាប់​មុខងារ​ការពារ​ការ​គៀប​ដោយ​ប្រើប្រាស់​ថាមពល​អេ​ឡិច​ត្រូ​និ​ច​ផងដែរ​។ រីឯ ចង្កៀង​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​វិញ ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាមួយនឹង​ការបំពាក់​ភ្លើង​ប្រភេទ LED ទាំងអស់ ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ​ឯក​ប្រកបដោយ​ប្រណីតភាព​ឥតខ្ចោះ​។ លើសពីនេះ​ផ្នែក​ដំបូល​នៃ​រថយន្ត ដែល​ត្រូវបាន​រចនា​ឡើង​ថ្មី​តាមបែប​ទំនើប និង​ទាន់សម័យ​បំផុត​ជាមួយនឹង ការបិទ -​បើក ដំបូល​ដោយ​ស្វ័យប្រវត្តិ (Sun & Moon roof )​។​


 
​ផ្នែក​ខាងក្នុង​

​កាន់តែ​ប្រណិត និង​ពោ​ពេញ​ដោយ​ផាសុកភាព ដោយ​ផ្នែក​ខាងក្នុង​របស់​វា​ភ្ជាប់​មកជា​មួយ​ប៊ូ​តង់​ពន្លត់ ឬ​បញ្ឆេះ​ម៉ាស៊ីន Start/Stop និង​ការបំពាក់​នូវ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen JBL ទំហំ ៨ អ៊ី​ញ ជាមួយ​ឧបករណ៍​បំពង​សំឡេង JBL ដល់​ទៅ ៩ គ្រាប់ ធ្វើ​ឲ្យ​អ្នកដំណើរ​ក្នុង​រថយន្ត​កម្សាន្ត​បាន​យ៉ាង​រីករាយ​។ ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន​អេក្រង់​ទំហំ ៧ អ៊ី​ញ ដែលមាន​មុខងារ​សំបូរបែប ដូចជា​អាច​បង្ហាញ​សម្ពាធ​ខ្យល់​របស់​កង់​នីមួយៗ​ជាដើម​។ ដៃចង្កូត​រថយន្ត​កាន់​ប្រណិត ដែល​វា​ជា​ប្រភេទ​ស្បែក​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​អាច​ផ្លាស់ប្តូរ​បាន ៤ ទិសដៅ ដោយ​ស្វ័យប្រវត្តិ ។ កៅអី​រថយន្ត​ទាំងអស់ អាច​បញ្ជា​ដោយ​ថាមពល​អេ​ឡិច​ត្រូ​និ​ច ហើយ​កៅអី​ខាងក្រោយ​អាចធ្វើ​ការបញ្ជា​លើ​ប្រព័ន្ធ​សី​តុ​ណ្ហ​ភា​ប្រព័ន្ធ​កម្សាន្ត ទីតាំង​កៅអី និង​វាំងនន​។ អ្វីដែល​កាន់តែ​ពិសេស ថែមទៀត​នោះ​គឺ កៅអី​អ្នកបើក​ពិសេស ថែមទៀត​នោះ​គឺ កៅអី​អ្នកបើកបរ​អាច​ផ្លាស់ប្ដូរ​ទីតាំង​បាន​ដល់​ទៅ ១០​ទិសដៅ ភ្ជាប់​ជាមួយ​ដៃចង្កូត កញ្ចក់​មើល​ក្រោយ ដោយ​អាច​កំណត់​នឹង​អង្គ​ចងចាំ​ចំនួន​ពីរ ដែល​ធ្វើ​ឲ្យ​រថយន្ត​កាន់តែ​ទំនើប និង​ផ្ដល់​ផាសុកភាព​ទ្វេ​រដង ដល់​អ្នកបើកបរ និង​អ្នករួមដំណើរ​។​


 
​ផ្នែក​សុវត្ថិភាព​
 
​រថយន្ត Camry ស៊េរី​ឆ្នាំ ២០១៩ បានទទួល​ចំណាត់ថ្នាក់​ផ្កាយ ៥ ពី​សមាគម​វាយតម្លៃ​ប្រព័ន្ធ​សុវត្ថិភាព​រថយន្ត​ថ្មី​សម្រាប់​អាស៊ីអាគ្នេយ៍ (ASEAN NCAP)​។ រថយន្ត​នេះ​មាន​បំពាក់​ពោង​សុវត្ថិភាព​ចំនួន ៩ និង​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន​ទៀត​ដូចជា ៖ ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABS) និង​ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ (BA), ប្រព័ន្ធគ្រប់គ្រង​លំនឹង (VSC), ប្រព័ន្ធគ្រប់គ្រង​ទំនាញ​សកម្ម (TRC), ប្រព័ន្ធ​បើកបរ​ពេល​ឡើង​ចំណោត (HAC), ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពេល​ចេញពី​ចំណត (Rear Cross Traffic Alert), ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពេល​មាន​អាសន្ន (EBS), ប្រព័ន្ធ​បែងចែក​កម្លាំង​សម្ពាធ​ហ្វ្រាំង (EBD), ប្រព័ន្ធ​ហ្វ្រាំងដៃ​ស្វ័យប្រវត្តិ (EB & Brake Hold) និង​ប្រព័ន្ធ​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ​នៅ​កញ្ចក់​ចំហៀង (Blind Spot Monitoring)​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ រថយន្ត​ស៊េរី​ថ្មី​មួយ​នេះ ក៏បាន​បំពាក់​មកជា​មួយ​គ្រោងឆ្អឹង​ជំនាន់​ថ្មី Toyota New Global Architecture (TNGA) ជា​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ ដែលមាន​សមត្ថភាព​ស្រូបយក​កម្លាំង​ប៉ះទង្គិច​ដើម្បី​កាត់បន្ថយ​សម្ពាធ ជាមួយនឹង​បូម​មុខ​/​ក្រោយ ថ្មី​ទាំងស្រុង​ជំនួយ​ដល់​ការ​កាច់​បត់ និង​មាន​ដង​ចង្កូត​ដែល​អាច​ទម្លាក់​ចុះ​នៅពេល​ប៉ះទង្គិច​ធ្ងន់ធ្ងរ និង​ជៀសវាង​ការបោក​ផ្ទប់​អ្នកបើកបរ​។​
 
​សម្រាប់ រថយន្ត Camry ស៊េរី​ឆ្នាំ ២០១៩ មាន​ពណ៌​ជាច្រើន​ដូចជា ពណ៌​ស ពណ៌​ប្រាក់ ពណ៌​ក្រហម ពណ៌​ព្រីង​ទុំ ពណ៌​ខ្មៅ ពណ៌​សំរឹទ្ធ និង ពណ៌​ត្នោត​។ ចំពោះ​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​ជាវ​រថយន្ត​ស៊េរី​ថ្មី  Camry ២០១៩ ក៏ដូចជា​រថយន្ត​ម៉ូត​ថ្មី​និង​មួយ​ទឹក​ផ្សេងទៀត​របស់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ក៏​អាច​បង់​រំលស់​បាន​ជាមួយនឹង​ក្រុមហ៊ុន​តូយ៉ូតា កម្ពុជា​ហ្វា​យ​នែ​ន ដែលជា​ដៃគូ​ផ្ដាច់មុខ​ក្នុងការ​ផ្ដល់ជូន​នូវ​សេវា​បង់​រំលស់​រថយន្ត​ប្រកបដោយ​ទំនុកចិត្ត ភាពងាយស្រួល និង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​៕













 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com