ជាតិ
រូបត្លុក
តៀម​កាហ្វេ​ថ្មីៗ​៖ បម្រាម​រោងការ និង​ផ្សារលើ​ទ្រូងផ្លូវ ត្រូវអនុវត្ត​នៅតាម​ផ្លូវជាតិ​ដែរ​
19, Feb 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃនេះ​អា​សុធីរ សប្បាយចិត្ត ព្រោះ​សាលា​រាជធានី​ចេញ​វិធានការ​បំបាត់​រោងការ រោងបុណ្យ​ពីលើ​ទ្រូងផ្លូវ​ក្នុង​រាជធានី​។

 
​សុធីរ​៖ អញ​សែន​ពេញចិត្ត​ចំពោះ​រឿង​លុបបំបាត់​រោងការ រោងបុណ្យ​ដែល​បិទផ្លូវ​នៅក្នុង​ក្រុង​។ នៅ​៥​ខែ​ទៀត​បាន​អនុវត្ត វា​យូរ​បន្តិច​មែន តែ​ឲ្យ​តែ​ធ្វើ​មែន​។​
 
​សំណាង​៖ អញ​ជាម​ន្ត្រី អញ​ក៏​ចង់​ឲ្យ​អស់លោក​រដ្ឋមន្ត្រី មេ​ខេត្ត មេ​ក្រុង ថា​អ្វី ធ្វើ​ហ្នឹង​ដែរ​។ អា​ថា​ហើយ អត់​ធ្វើ ឬ​ធ្វើ​មិន​ចេញ ធ្វើ​មិនកើត​ហ្នឹង ប្រជាជន​ធុញ​ស្តាប់​ណាស់​។ ប្រជាជន​ឥឡូវ​សុទ្ធតែ​ចេះដឹង យល់​ការណ៍​ទាំងអស់​ហ្នឹង គ្រាន់តែ​គេ​មិន​និយាយ​។ 
 
​សុធីរ​៖ មើលទៅ​អ្ហែង ដូច​ចង់​និយាយ​ច្រើន​ថ្ងៃនេះ​?
 
​សំណាង​៖ រឿង​រៀបចំ​ពិធី​នៅ​ដងផ្លូវ​នេះ គួរតែ​ដល់ពេល​ត្រូវ​បញ្ចប់​ហើយ​។ រោងការ រោងបុណ្យ ការរៀបចំ​ពិធី​ផ្សេង នៅតាម​ផ្លូវជាតិ វា​ជា​រឿង​គ្រោះថ្នាក់​ណាស់​។ អ្ហែង​គិត​មើល បើ​រថយន្ត​មួយ បរ​ចូលក្នុង​រោង​ពិធី​? មួយទៀត រឿង​ទីតាំង​ផ្សារ​នៅតាម​ផ្លូវជាតិ​។ ស្ទះចរាចរណ៍​ផង ធ្វើ​ឲ្យ​កខ្វក់​ផ្លូវថ្នល់​ផង​។ អ្នកលក់ អ្នកទិញ នៅតែ​លើ​ចិញ្ចើមផ្លូវ​។ រថយន្ត​ដែល​បរ​នៅលើ​ផ្លូវជាតិ​មិនដែល​យឺត​ទេ​។ មិនបាច់​ទៅ​មើល​ដល់​ខេត្ត​ទេ ត្រឹម​ផ្សារ​ព្រែក​ឯង ក្នុង​ខណ្ឌ​ច្បារអំពៅ​នេះ ក៏មាន​ផ្សារ​នៅ​ដងផ្លូវ​ដែរ​។​
 
​សុធីរ​៖ តែ​ដូច​មិនដែល​បញ្ហា​អ្វី​ផង​? ធម្មតា​អ្នកបើកបរ គាត់​ឃើញ​ផ្សារ​មនុស្ស​ច្រើន គាត់​បន្ថយល្បឿន​ហើយ​។​
 
​សំណាង​៖ អ្ហែង​រង់ចាំ​ឃើញ រថយន្ត​មួយ​បរ​ចូល​រោងបុណ្យ​សិន​? រថយន្ត​មួយ​ជ្រុល​ចង្កូត​ចូលក្នុង​ទីប្រជុំជន​ផ្សារ​សិន​? ចាំ​សោកនាដកម្ម​មួយ​កើតឡើង​សិន ចាំ​ប្រកាស​ចាត់វិធានការ​?
 
​សុធីរ​៖ អូ​ខេ អញ​យល់ស្រប​។​

© រក្សាសិទ្ធិដោយ thmeythmey.com