អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​ការសិក្សា​ទៅ​ចក្រភព​អង់គ្លេស​ធំជាងគេ​នៅ​កម្ពុជា​! ទៅ​ក្រៅ​,​ទៅ​ស្ព្រី​ង​ប៊​ត​,​ទៅ​អង់គ្លេស​
20, Feb 2019 , 9:37 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ ថ្ងៃ​សុក្រ ទី​០៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩៖ តំណាង​ស្ព្រី​ង​ប៊​ត​ប្រចាំ​នៅ​កម្ពុជា កំពុង​រៀបចំ​ពិព័រណ៍​ការសិក្សា​ទៅ​ចក្រភព​អង់គ្លេស ដ៏​ធំជាងគេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​។ ពិព័រណ៍​នេះ ប្រកាស​បើក​ជា​ផ្លូវការ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​នេះ នៅ​សាលា​អន្តរជាតិ East-West International School​។
 
​តំណាង​ស្ព្រី​ង​ប៊​ត​ប្រចាំ​កម្ពុជា បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ដែល​ផ្តោត​សំខាន់​លើ​ការប្រឹក្សា​យោបល់​លើ​វិស័យ​អប់រំ​នៅក្រៅ​ប្រទេស​ដោយ​ស្របច្បាប់ ជាពិសេស​ផ្តល់ជូន​នូវ​សេវាកម្ម​ដោយ​ឥតគិតថ្លៃ តាំងពីដើម​រហូតដល់​ចប់​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ពិព័រណ៍​ការសិក្សា​ទៅ​ចក្រភព​អង់គ្លេស​ដ៏​ធំជាងគេ​បង្អស់​នៅ​ប្រទេស​កម្ពុជា របស់​តំណាង​ស្ព្រី​ង​ប៊​ត​ប្រចាំ​នៅ​កម្ពុជា​នេះដែរ គឺ​បានរៀបចំ​ជា​រៀងរាល់ឆ្នាំ​។  នេះ​ជា​លើក​ទី​១១ ដែល​ទ​ទូល​បានការ​សហការ និង​គាំទ្រ​ដោយ​សាលា​,​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ល្បីៗ ជាមួយ​ដៃគូ​សហការ​ជាង ១១០​សាកលវិទ្យាល័យ​ទូទាំង​ចក្រភព​អង់គ្លេស​។ ដូច្នេះ​មាតាបិតា ក៏ដូចជា​ប្អូនៗ​សិស្ស និស្សិត​ទាំងអស់​នឹង​ជួប​ផ្ទាល់​ជាមួយនិង​តំណាង​ដែល​មកពី​សាលា មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ល្បីៗ​ជាច្រើន មកពី​ចក្រភព​អង់គ្លេស​ទាំងនោះ​ផ្ទាល់ ដែល​ពួកគាត់​នឹង​មក​ប្រឹក្សា​យោបល់​ដល់​មាតាបិតា​ក៏ដូចជា​ប្អូនៗ​សិស្ស និស្សិត​ដែលមាន​បំណង​ចង់ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស នឹង​ផ្តល់​ពត៌មាន​សំខាន់ៗ​ដូចជា ការជ្រើសរើស​មុខជំនាញ ការជ្រើសរើស​សាលា ថ្លៃ​សិក្សា ការរស់នៅ និង​ការដាក់​ពាក្យ​ដើម្បី​បាន​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​។​
 
​គោលបំណង​ដ៏​ធំ និង​សំខាន់ៗ​របស់​តំណាង​ស្ព្រី​ង​ប៊​ត​ប្រចាំ​នៅ​កម្ពុជា ដែល​តែងតែ​រៀបចំ​ពិព័រណ៍​ការសិក្សា​ទៅ​ចក្រភព​អង់គ្លេស​នេះ ឲ្យ​កើតមានឡើង​ជារឿយៗ​រួមមាន​៖
 
·​ ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​នៅ​បរទេស​
·​ ​ការត្រៀមខ្លួន​សម្រាប់​ការ​ទៅ​សិក្សា​នៅ​បរទេស​
·​ ​ពិគ្រោះ​យោបល់​ជាមួយ​មាតាបិតា​សិស្ស​
 
​ក្នុងការ​រៀបចំ​ផែនការ​សិក្សា​នៅ​បរទេស​របស់​កូនៗ​មុន និង​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ ។​ល​។​
 
​កុំ​ភ្លេច​ជួបគ្នា​នៅ ផ្សារ​ទំនើប Aeon mall កោះ​ពេជ្រ (Daylight Plaza)  នៅ​ថ្ងៃ​ពុធ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង 5:30 ល្ងាច រហូតដល់ 8:30 យប់​។ 
 
​ចូលរួម​ដោយ​សេរី ដោយ​គ្រាន់តែ​ចុះឈ្មោះ​តាមរយៈ Link ខាងក្រោម​: https://goo.gl/forms/2EASIZDum6T31RCV2 
 
​សូមបញ្ជាក់ថា ស្ព្រី​ង​ប៊​ត​ប្រចាំ​នៅ​កម្ពុជា ផ្តល់ជូន​សេវាកម្ម​ដោយ​ឥតគិតថ្លៃ តាំងពីដើម​រហូតដល់​ចប់​ដូចជា​៖
 
- ការពិគ្រោះ​យោបល់​ទាក់ទង​នឹង​ការសិក្សា​នៅ​បរទេស​
- ការដាក់​ពាក្យ​ចូលរៀន​សម្រាប់​សិស្ស និស្សិត 
- ការដាក់​ពាក្យសុំ​ទិដ្ឋាការ​សម្រាប់​សិស្ស និស្សិត​
- ការដាក់​ពាក្យសុំ​ទិដ្ឋាការ​សម្រាប់​មាតា បិតា​
- ការពិគ្រោះ​យោបល់​មុនពេល​បាន​ទៅ​សិក្សា​នៅ​បរទេស​
 
​សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ចង់​សិក្សា​នៅ​បរទេស សូម​ទំនាក់ទំនង​: 012 961 861/015 961 861​។ 
​អ៊ី​ម៉ែ​ល​:
​គេហទំព័រ​: www.springboard4cambodia.com
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​: 087 961 861 / 069 961 861​។ 
​អាស័យដ្ឋាន​: អគារ​លេខ 06-18 ផ្លូវ​លេខ 574 សង្កាត់​បឹងកក់​II ខណ្ឌ​ទូល​គោក រាជា​ធានី​ភ្នំពេញ (​ខាងក្រោយ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​)៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com