អត្ថបទពាណិជ្ជកម្ម
តោះ​ទៅ​មើល​កម្មវិធី​តាំង​បង្ហាញ​ទូរស័ព្ទ R17 Pro ទាំងអស់គ្នា​
20, Feb 2019 , 4:12 pm        
រូបភាព
ដោយ:
«​អ្នកជំនាញ​ថតរូប​ពេលយប់​» គឺជា​ចំណងជើង​មួយ ដែល​ធ្លាប់​បានធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់ និង​ការបង្ហាញ​មុខជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ តាមរយៈ​ការ Post និង Share របស់​ក្រុម​តារា​សម្តែង​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ ក៏មាន​អ្នក​ចង់ដឹង និង​ចាប់អារម្មណ៍​អំពី​សមត្ថភាព នៃ​ការថតរូប​ពេលយប់​ដ៏​ជំនាញ ដែល​មនុស្ស​គ្រប់គ្នា តែងតែ​លើកឡើង​នោះ​។ ទូរស័ព្ទ R17 Pro ជា​ប្រភេទ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ថ្មី ដែល​ក្រុមហ៊ុន OPPO ផលិតឡើង ដើម្បី​បំពេញតម្រូវការ​របស់​មនុស្ស​ទាន់សម័យ និង​សម្រាប់​អ្នក​ដែល​ស្រលាញ់​ការថតរូប​ពេលយប់​។
 
​យោងតាម​ការ Post របស់​ក្រុម​អ្នក​តារា​សម្តែង​, ពិធីករ និង​ពិធី​ការិនី​ល្បីៗ ទៅលើ​រូបថត​មួយ​សន្លឹក ដោយមាន​បុរស​ម្នាក់​កាន់​កាមេរ៉ា​ថតរូប ទន្ទឹមគ្នា​ជាមួយនឹង​ទូរស័ព្ទ R17 Pro នៅ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ ទី​២២-២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នឹងមាន​កម្មវិធី​ការតាំង​បង្ហាញ​ម៉ូ​ឌែ​ល​ទូរស័ព្ទ R17 Pro នៅ​ផ្សារ​ទំនើប AEON 1,LIVELY PLAZA(​ជាន់​ផ្ទាល់​ដី​)​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ពិត នៃ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​នេះ ។ 


 
​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា កម្ម​វី​ធី​តាំង​បង្ហាញ​ទូរស័ព្ទ R17 Pro​នេះ នឹង​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នកចូលរួម​ទស្សនា ដូចជា​លោកអ្នក​អាច​ទស្សនា​រូបថត​ជាច្រើន​សន្លឹក ដែល​ថត​ដោយ​ទូរស័ព្ទ R17 Pro នាពេល​រាត្រី ទាំង​រូបភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា និង​តាម​បណ្តា​ប្រទេស​នានា ដែលជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​។ ចង់ដឹងថា R17 Pro មាន​ភាពស្រស់ស្អាត និង​គុណភាព​ច្បាស់​កម្រិតណា ហើយ​វា​មាន​សមត្ថភាព​ដូច​ការលើកឡើង​របស់​អ្នក Post ដែរឬទេ​?  មិនតែប៉ុណ្ណោះ នៅក្នុង​កម្មវិធី​ការតាំង​បង្ហាញ​ទូរស័ព្ទ​នោះ លោកអ្នក​ក៏​អាច​ទស្សនា​ដោយផ្ទាល់ និង​ចាប់​កាន់​ទូរស័ព្ទ​ថ្មី R17 Pro ជាច្រើន​គ្រឿង ថែម​ទាំ​អាចធ្វើ​តេស្ត​សមត្ថភាព​ថ​ត​រូប​របស់​វា​បាន​ដោយ​ខ្លួនឯង និង​ជួប​ជាមួយនឹង​អ្នកជំនាញ​ផ្នែក​ថតរូប​គ្រប់​ប្រភេទ​កាមេរ៉ា ដែល​នឹង​បង្ហាញជូន​លោកអ្នក នូវ​បច្ចេកទេស​ថតរូប​គ្រប់​ប្រភេទ​បាន​ទៀតផង​។ 


 
​ក្រុមហ៊ុន OPPO បាន​ឲ្យ​ដឹង​ទៀតថា​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី R17 Pro គឺជា​ផលិតផល​មួយ​ដែល​បាន​រចនា​ជាពិសេស សម្រាប់​មនុស្ស​សម័យថ្មី ដោយ​វា​មាន​រូបរាង​ទាក់ទាញ សម្រិតសម្រាំង​តាំងពី Hardware និង Software​។  បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​នៅលើ​អេក្រង់​ទូរស័ព្ទ ហើយ​ផ្នែក​ខាងក្រោយ​ទូរស័ព្ទ​មាន​ពណ៌ Gradient បែប​ធម្មជាតិ និង​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​៣​គ្រាប់ សម្រាប់​ថតរូប​ពេលយប់ មាន​បច្ចេកទេស​ទប់​លំនឹង OIS ដោយ​មិន​ខ្លាច​ញ័រ ដែល​អាចធ្វើ​ឲ្យ​រូបថត​របស់​លោកអ្នក ចេញពី​ម៉ូ​ឌែ​ល​នេះ មាន​គុណភាព​ខ្ពស់​ដូច​អ្នកជំនាញ​ថតរូប ពេលយប់​ដូច្នោះ​ដែរ​។ ម្យ៉ាងវិញទៀត ទូរស័ព្ទ R17 Pro មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC ដែលមាន​សុវត្ថិភាព ស្របពេល​ដែល​វា​សាក​ថ្ម​បណ្តើរ និង​ដំណើរការ​កម្មវិធី​នានា​បណ្តើរ​។ R17 Pro មាន RAM ទំហំ 8GB ដែល​អាចជួយ​លោកអ្នក មិន​ឲ្យ​មាន​អារម្មណ៍​ធុញថប់ គ្រប់​ពេលដែល​លោកអ្នក​ត្រូវការ​ថតរូប​ភាព ឬ​រូប​វីដេអូ​ឡើយ និង​មិន​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់លោក​អ្នក​ស្ពឹក ឬ​ដើរ​យឺត​ឡើយ​ពេល​បើក​កម្មវិធី​គ្រប់​ប្រភេទ​។ 
 
​តើ R17 Pro ពិត​ជាមាន​លក្ខណៈពិសេស​បែបនេះ​មែន​ទេ​? តោះ​នៅចាំ​អី​ទៀត ទៅ​ចូលរួម​ទាំងអស់គ្នា នៅក្នុង​កម្មវិធី​តាំង​បង្ហាញ​ទូរស័ព្ទ R17 Pro នៅ​ថ្ងៃទី​២២-២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប AEON 1 លោក​អ្នកនឹង​បានដឹង​ជាក់​ជាមិនខាន​។ ចង់ដឹង​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​នេះ និង​ទូរស័ព្ទ R17 Pro សូម​លោកអ្នក​ចូលទៅ​កាន់ Page ផ្លូវការ​របស់ OPPO តាមរយៈ​
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com