អត្ថបទពាណិជ្ជកម្ម
កម្មវិធីកក់សំបុត្រឡានក្រុងនិងទូកបង្កើតក្នុងស្រុក ងាយស្រួលប្រើជាងមុន និងស្អាតជាងមុន
20, Feb 2019 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​នេះ ក្រុមហ៊ុន​លក់​សំបុត្រ​ឡានក្រុង ទូក និង​ឡាន​ឈ្នួល​អន​ឡាញ BookMeBus បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ទូរ​សព្ទ​ថ្មី​របស់ខ្លួន ដែល​ទើបនឹង​ផ្លាស់ប្តូរ​ការ​រចនា ហើយ​ផ្តោតលើ​ភាពងាយស្រួល​ប្រើប្រាស់ សម្រាប់​ប្រជាជន​កម្ពុជា ពិសេស​អ្នកធ្វើដំណើរ​។ លើសពីនេះ គឺ​ការបន្ថែម​មុខងារ​សំខាន់ៗ​ជាច្រើន​ទៀត ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ពេលធ្វើ​ដំណើរ​មួយចំនួន​។ អ្នកស្វែងរក​នៅទីនេះ ៖  http://onelink.to/bookmebus ឬ​ចូលក្នុង Bookmebus.com
 
​ក្រុមហ៊ុន BookMeBus ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ការផ្តល់​សេវាកម្ម​កក់​សំបុត្រ​អន​ឡាញ ទាំង​តាម​អ៊ីនធឺណិត និង​តាមរយៈ​កម្មវិធី​ទូរ​សព្ទ​។ ដោយ​សង្កេតឃើញ​មាន​ចន្លោះប្រហោង ក្នុងការ​អភិវឌ្ឍ និង​ការដោះស្រាយ​បញ្ហា ជុំវិញ​ការធ្វើដំណើរ​បស់​ប្រជាជន និង​ទេសចរ​ជាតិ និង​អន្តរជាតិ BookMeBus បានទទួល​ជោគជ័យ ក្នុងការ​កែប្រែ​លើ​កម្មវិធី​ទូរ​សព្ទ ដែល​ផ្តល់​ដំណោះស្រាយ​បញ្ហា ដល់​អ្នកធ្វើដំណើរ​ទាំង​អស់​។ 
 
​ការធ្វើ​បច្ចុប្បន្នភាព​ទៅលើ​កម្មវិធី​ទូរ​សព្ទ​ថ្មី​នេះ​រួមមាន សំបុត្រ​វិលត្រឡប់ ការទិញ​សំបុត្រ​ទូក ឡានក្រុង និង​ឡាន​ឈ្នួល​ភ្លាមៗ ដោយ​ពុំ​ចាំបាច់​ផ្ទៀងផ្ទាត់​យូរ មុខងារ​រំលឹក​ការធ្វើដំណើរ ជម្រើស​ខេមរភាសា និង​អង់គ្លេស ទំព័រ​បង្ហាញ​ពី​ការវាយតម្លៃ​លើ​សេវាកម្ម​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ និង​មុខងារ​ជាច្រើន​ទៀត​។​
 
​លោក ជា ឡង់​ដា ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BookMeBus បានបញ្ជាក់​ឲ្យ​ដឹងថា​៖«​កម្មវិធី​ទូរ​សព្ទ​ថ្មី​នេះ នឹង​សង្កត់ធ្ងន់​លើ​ការផ្តល់សេវា​ដែល​ល្អ​បំផុត ពីព្រោះ​ក្រុមហ៊ុន​ខ្លួន បានដាក់​បញ្ចូល​ក្រុមហ៊ុន​ដៃគូ​មួយចំនួន ដែល​ទទួលបាន​ការវាយតម្លៃ​ច្រើន ពី​អ្នកធ្វើដំណើរ​។ លោក ជា ឡង់​ដា បាន​បន្ថែមទៀតថា​៖ «​ការផ្លាស់ប្តូរ​ថ្មី​នេះ មិន​មានការ​ស្មុគស្មាញ​ច្រើន​ទេ ក្នុងការ​បង្កើត និង​ប្រើប្រាស់​។ ក្រុមហ៊ុន​បាន និង​កំពុង​បន្ត​ធ្វើការ ជាមួយ​ភ្នាក់ងារ​បង់ប្រាក់ ដូចជា ABA Pipay និង​ភ្នាក់ងារ​មួយចំនួនទៀត ដើម្បី​ធានាបាន​នូវ​ការទូទាត់​ប្រាក់ ប្រកបដោយ​សុវត្ថិភាព និង​ឆាប់រហ័ស សម្រាប់​អ្នកប្រើប្រាស់​ទាំងអស់​»​។ 
 
​ក្នុង​កំឡុងពេល​៤​ឆ្នាំ​ដែល​BookMeBus​បាន​បង្កើតឡើង​ក្រុមហ៊ុន​នេះ​បានទទួល​ជ័យលាភី​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ទៅលើ​ការធ្វើ​បទ​បង្ហាញ​គំនិត​ធុរៈកិច្ច​របស់ខ្លួន​។​ជាមួយនឹង​សមត្ថភាព​ក្នុងការ​ដោះស្រាយ បញ្ហា​និង​ទទួលបាន​ការជឿជាក់​ពី​អ្នកប្រើប្រាស់​និង​ដៃគូ​ជំនួញ​BookMeBus​កំពុងមាន​ការរីកចំរើន​និង មាន​ភាពជឿជាក់​ក្នុងការ បង្កើត​អ្វី​ថ្មីៗ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ដែល​វា​លើសពី​ការ​កក់ សំបុត្រ​ទៅទៀត​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com