អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart រៀបចំ​ការប្រគំ​តន្ត្រី​កក្រើក​ផ្សារ​អ៊ី​អន​សែន​សុខ ដើម្បី​អបអរ​កម្មវិធី​តន្ត្រី​ទូរ​សព្ទ​ថ្មី​«Pleng by Smart»​របស់ខ្លួន​
20, Feb 2019 , 5:17 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ល្ងាច​ថ្ងៃទី ១៩ ខែ កុម្ភៈ កន្លងទៅនេះ ក្រុមហ៊ុន Smart បានរៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​យ៉ាង​ធំ​អស្ចារ្យ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ ដើម្បី​អបអរ នូវ​ការដាក់​ដំណើរ​កម្មវិធី​តន្ត្រី​នៅលើ​ទូរ​សព្ទ​ដំបូង​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា «Pleng by Smart»​។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​សំណាក់​តារា​ម្រៀ​ង​មិន​ចម្លង​ពី​គេ (Original Song ) ជាច្រើន​, Youtuber នឹង​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​។
 
​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នេះ អ្នកចូលរួម​ទាំងអស់ បាន​ចូលរួម​លេង​កម្សាន្ត​សប្បាយ ជាមួយ​កម្មវិធី​ផ្សេងៗ​របស់​ក្រុមហ៊ុន Smart​។ លើសពីនេះ ក៏មាន​ការចែកជូន​នៅ​អាវយឺត និង Speaker ជាច្រើន​ផងដែរ​។ កាន់តែ​ពិសេស​នោះ អ្នកចូលរួម​មានការ​សប្បាយរីករាយ ដោយ​ហ៊ោ​ក​ញ្ជៀ​វ នឹង​រាំ​តាម​ចង្វាក់ភ្លេង ជាមួយ​តារាចម្រៀង​ជាច្រើន ដែលជា​សំណព្វចិត្ត​របស់​ពួកគាត់​ផងដែរ ដូចជា​អ្នកនាង ពេជ្រ សោភា​, ក្រុម ក្មេង​ខ្មែរ​, ក្រុម Small World Small Band, កញ្ញា អេ​ដា​, កញ្ញា ចិត្ត ក​ញ្ចា​នា​, កញ្ញា ឡូ​រ៉ា ម៉ម ,​ម្ចាស់​បទ​រៀបការ​នឹង​បង​ទេ MR OUN, និង​កែវភ្នែក​ទាំងពីរ​របស់​កំពូល​ដា​រា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ​, លោក សុវត្ថិ មុនី​វណ្ណ និង សុវត្ថិ មុនី​នាគ​។ 


 
​គួររំលឹកថា Pleng by Smart ត្រូវបាន​ទ្រទ្រង់​ដោយ​ក្រុមហ៊ុន Hungama ដែលជា​ក្រុមហ៊ុន​កម្សាន្ត​ឌីជីថល​ឈានមុខ​គេ​ក្នុងប្រទេស​ឥណ្ឌា ហើយក៏​ជា​បណ្ណាល័យ​ឌីជីថល ដែលមាន​បទ​ចម្រៀង​ខ្មែរ និង​អន្តរជាតិ​ជាង​១​លាន​បទ​។ នេះ​ជា​កម្មវិធី​ធំជាងគេ និង​មាន​ភាព​ចម្រុះ​ជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា​។ កម្មវិធី​ផ្សាយ​វិទ្យុ​របស់ Pleng ត្រូវបាន​រៀបចំ​ដោយ DJ ល្បីៗ​បំផុត ដោយ​ផ្តល់ជូន​នូវ​ប្រភេទ​បទ​ចម្រៀង​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន មានដូចជា​ចង្វាក់ Rock, hip-hop, electronic និង Rock ‘n’ Roll បែប​ខ្មែរ​។ ជាមួយនឹង​កម្មវិធី Pleng អ្នកប្រើប្រាស់​អាច​រៀបចំ​បញ្ជី​បទ​ចម្រៀង និង​រីករាយ​ជាមួយ​មុខងារ​ប្រើប្រាស់ ដែល​ងាយស្រួល​ជាង​មុន ហើយ​អ្នកប្រើប្រាស់ ក៏​អាច​ចូល​មើល​ព័ត៌មាន​របស់​សិល្បករ ដែល​គេ​ពេញចិត្ត​ផងដែរ​។​
 
​កម្មវិធី Pleng ដែល​អាច​ទាញ​យកមកប្រើ​បាន​ពី Google Play និង App Store ក៏​អនុ​ញ្ញា​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចូលចិត្ត​តន្ត្រី អាច​ទទួលបាន​នូវ​កម្មវិធី​កម្សាន្ត​យ៉ាង​ងាយស្រួល​ដោយ​ឥតគិតថ្លៃ ហើយ​ពួកគេ​ក៏​អាច​ទាញយក​ប​ចម្រៀង ដោយ​គ្មាន​ដែល​កំណត់ ឬ​អាច​ស្ដាប់​បទ​ចម្រៀង​លំដាប់​ពិភពលោក​តាម​អន​ឡាញ ហើយក៏​អាច​ស្តាប់​ការផ្សាយ​ផ្ទាល់​កម្មវិធី​វិទ្យុ ដោយ​ចំណាយ​ត្រឹមតែ 99 សេន​ប៉ុណ្ណោះ ក្នុង​មួយខែ​។ Pleng ត្រូវបាន​បង្កើតឡើង និង​បាន​កែលម្អ​ផ្នែក​បច្ចេកទេស ចេញពី​កម្មវិធី Smart Music ដែល​ធ្វើ​ឲ្យ​ការប្រើប្រាស់ បាន​កាន់តែ​លឿន និង​ងាយស្រួល​ជាង​មុន ។​
 
​ថ្លែង​កាលពី​សន្និសីទ​សា​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែកុម្ភៈ លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិ​ប​ត្ត​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា ចាប់តាំងពី​ឆ្នាំ ២០១៥ មក​ក្រុមហ៊ុន Smart បាន​នាំមុខគេ ដោយបាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់ ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​តន្ត្រី​អន​ឡាញ​នៅ​ប្រទេស​កម្ពុជា ដោយបាន​ជួយ​ផ្សព្វផ្សាយ​សិល្បករ​ល្បីៗ​ក្នុងស្រុក និង​រៀបចំ​ការប្រគំ​តន្ត្រី   អន្តរជាតិ​ជាច្រើន​។ លោក ថូ​ម៉ាស ហ៊ុន​បញ្ជាក់ថា​៖ «​ថ្ងៃនេះ​គឺជា​ភាពជោគជ័យ​ដ៏​អស្ចារ្យ​មួយ​ផ្សេងទៀត​សម្រាប់​យើង ក្នុងការ​លើកកម្ពស់​ក​ម្ម​វិធី​កម្សាន្ត បែប​ឌីជីថល និង​ជួយ​គាំទ្រ​វិស័យ​តន្ត្រី​ដ៏​សម្បូរបែប​របស់​កម្ពុជា ដែលជា​មោទកភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។​


 
​សម្រាប់ លោក ថូ​ម៉ាស ក្រៅពី​ភាព​ទាក់ទាញ​នៃ​ការ​រចនា ភាពងាយស្រួល​នៃ​កម្មវិធី​នេះ ព្រម​ជាមួយនឹង​ភាពសម្បូរ​បែបនេះ កម្មវិធី​កម្សាន្ត​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន ពី​ផលិតកម្ម​ធំៗ រួមមាន ផលិតកម្ម​ហង្ស​មាស និង​Universal Music គួបផ្សំ​នឹង​បទពិសោធន៍​របស់​ក្រុមហ៊ុន Hungama ក្នុងការ​ផ្តល់ជូន​នូវ​កម្មវិធី​បែប​បច្ចេកវិទ្យា​រឹងមាំ​។ ដូច្នេះ Pleng អាច​ផ្លាស់ប្ដូរ​ទម្លាប់​របស់​ម​នុស្ស​រាប់លាន​នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងការ​ស្ដាប់​បទ​ចម្រៀង​។ ទន្ទឹមនឹងនេះ ក៏​ធានាថា​សិល្បករ ទទួលបាន​ភាពល្បីល្បាញ និង​កម្រៃ​ហិរញ្ញវត្ថុ ដែល​ពួកគេ​សម​នឹង​ទទួលបាន​ផងដែរ​។ នេះ​ជា​គូសបញ្ជាក់​របស់ លោក ថូ​ម៉ាស នាយក​ប្រតិ​ប​ត្ត​ក្រុមហ៊ុន Smart Axiata៕


























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com