អត្ថបទពាណិជ្ជកម្ម
កុមារី​ម្នា​ក់នៅ​ខេត្តកំពត ឈ្នះ​រង្វាន់​ធំ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់
21, Feb 2019 , 8:59 am        
រូបភាព
​កុមារី ម្នាក់​ទៀតហើយ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់​។ កុមារី​រូបនេះ​មានឈ្មោះ ថា ស្រី​ធី​ន អាយុ​៦​ឆ្នាំ ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី​១ នៅ​សាលាបឋមសិក្សា អន្លង់​ក្មេង​លេង មាន​ទីលំនៅ​ក្នុងភូមិ តេ​ជោ អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍ ស្រុក​ឈូក ខេត្តកំពត​។
 
​អ្នកស្រី អ៊ីង ចន្ថា ដែលជា​ម្ដាយ​របស់​កុមារី ស្រី​ធី​ន បាន​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន​ថា កាលពី​សប្ដាហ៍​កន្លងទៅ ក្រោយពេល​លេង​ជាមួយ​ក្មេងៗ​ក្បែរ​ផ្ទះ កូន​របស់គាត់ បាន​សុំ​លុយ​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ​មក​ញ៉ាំ​។ លុះ​ពេល​មួល​គម្រប​ដប ក៏​សួរ​អ្នកលក់​ថា ខ្ញុំ​ត្រូវ​រង្វាន់​ទេ​? ភ្លាមនោះ ស្រាប់តែ​អ្នកលក់​ដែល​នៅផ្ទះ​ជិតគ្នា ស្រែក​ប្រាប់ថា ត្រូវ​ហើយ ត្រូវ​រង្វាន់​១០០​លាន​រៀល ហើយក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​នាំគ្នា​មក​មើល និង​អបអរសាទរ​តែម្ដង​។ ក្រោយមក​អ្នកស្រី​ក៏បាន​ទូរស័ព្ទ​ជូនដំណឹង ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ ដែលមាន​ស្រាប់​នៅក្នុង​គម្រប​ដប​តែម្ដង​។ 


 
​ក្នុងឱកាស​នោះ អ្នកស្រី អ៊ីង ចន្ថា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ ដែល​បាន​បង្កើតឱ្យមាន​កម្មវិធី​ឈ្នះ​រង្វាន់​មហាសាល ដែល​អាចជួយ​កែប្រែ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​ឱ្យមាន​ភាពល្អប្រសើរ​។ អ្នកស្រី បញ្ជាក់ថា​បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​នេះ អ្នកស្រី​នឹង​យកលុយ​មួយចំនួន​ទៅ​សងបំណុល​គេ និង​ធ្វើបុណ្យ​ឧទ្ទិស​ដល់​ប្អូន​ដែល​ទើបតែ​ស្លាប់ទៅ និង​យក​មួយចំនួនទៀត ទៅ​បង្កើត​មុខរបរ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​រដូវ​កាល​ទី​៣​នេះ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ​តែ​បៃតង អ៊ី​ឈី​តាន់ ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​មហា​សំណាង​កាន់តែ​អស្ចារ្យ​ជាង​មុន ដោយ​ការបង្កើន​នូវ​ទឹកប្រាក់​រង្វាន់​ធំ​ចំនួន​១០០​លាន​រៀល រហូតដល់​៧០​រង្វាន់​,​ម៉ូតូ Honda Scoopy-i កើន​ដល់​៧០​រង្វាន់​,​និង​ទូរស័ព្ទ i phone XS កើន​រហូតដល់​៧០​រង្វាន់ ព្រមទាំង​រង្វាន់​ផ្សេងៗ​ទៀត​រាប់លាន​រង្វាន់​។ រួសរាន់​ឡើង ដើម្បី​ទទួលបាន​មហា​រង្វាន់​ដ៏​ច្រើន​អស្ចារ្យ​ទាំងនេះ ទាំងអស់គ្នា​។​
 
​អ៊ី​ឈី​តាន់ ជួយ​កែប្រែ​ជីវិត​របស់​លោកអ្នក ឱ្យ​ក្លាយជា​មហាសេដ្ឋី​ភ្លាមៗ អ៊ី​ឈី​តាន់ ចែក​ពិត ចែក​លឿន ចែក​ដល់ផ្ទះ​របស់លោក​អ្នក​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com