អត្ថបទពាណិជ្ជកម្ម
គម្រោង​សុក​គា ដីឡូត៍ នៅ​ផ្លូវជាតិ​៦ ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ចាប់ផ្តើម​បង្ហាញ​សក្ដានុពល
20, Feb 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្រប​ពេលដែល​តម្លៃ​ដី​នៅតាម​បណ្តា​ខេត្ត​ធំៗ​មួយចំនួន កំពុង​តែមាន​សន្ទុះ​កើនឡើង​ខ្លាំង ក្រោម​ការ​សម្រុក​អភិវឌ្ឍ ពី​សំណាក់​រាជរដ្ឋាភិបាល រួមដៃគ្នា​ជាមួយនឹង​បណ្តា​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ដូចជា​ខេត្ត​ព្រះសីហនុ កំពត កែប កោះកុង ប៉ោយប៉ែត និង​ខេត្តបាត់ដំបង ពេលនេះ ដី​ជាប់​ផ្លូវជាតិ​៦  ពិសេស នៅ​តំបន់​ស្រុក​សន្ទុក ខេត្តកំពង់ធំ ក៏បាន និង​កំពុង​បង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន​ផងដែរ​។
 
​អ្នកជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ និង​អភិវឌ្ឍ​បាន​អះអាងថា មិនយូរ​ទៀត​នោះទេ តំបន់​ដែល​ស្ថិតនៅ​ជាប់​នឹង​ផ្លូវជាតិ​៦ ក្នុងស្រុក​សន្ទុក នឹង​ប្រែក្លាយ​មុខមាត់ ទៅជា​តំបន់​ពាណិជ្ជកម្ម​ដូចគ្នា​នឹង​តំបន់​ស្គន់ ដែល​ស្ថិតនៅ​ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម យ៉ាង​ដូច្នោះ​ដែរ​។ ដ្បិតអី​នៅពេល​បច្ចុប្បន្ន ទាំង​គម្រោង​អភិវឌ្ឍ​របស់​សាលាខេត្ត​កំពង់ធំ ក៏ដូចជា​បណ្តា​អ្នកវិនិយោគ លើ​វិស័យ​អចលនទ្រព្យ​មួយចំនួន សុទ្ធតែ​បាន​ផ្តោត​ការចាប់អារម្មណ៍ ទៅលើ​តំបន់​មួយ​នេះ​គួរឱ្យគត់សម្គាល់​។ 
 
 
​អ្នកនាង ឡេង ចាន់ណា ម្ចាស់​គម្រោង សុក​គា ដី​ឡូ​តិ៍ បាន​លើកឡើងថា បច្ចុប្បន្ន ដី​នៅក្នុង​តំបន់​ស្រុក​សន្ទុក ជាពិសេស ដី​ដែល​ស្ថិត​នៅជាប់ និង​ផ្លូវជាតិ​៦ តែម្ដង គឺ​កំពុងតែ​ចាប់ផ្តើម​បង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន ហើយ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។ ក្នុងនោះ រួមមាន​ការអភិវឌ្ឍ​ជា​សំណង់​លំនៅដ្ឋាន​ជា​ផ្ទះល្វែង រួមជាមួយ​គម្រោង នៃ​ការ​បង្កើតជា​បុរី ក្នុង​ទ្រង់ទ្រាយ​ធំ​តែម្ដង​។ ម្យ៉ាងវិញទៀត ហេតុផល​ដែល​ធ្វើឱ្យ​អ្នកវិនិយោគ ងាក​មក​ចាប់អារម្មណ៍​អភិវឌ្ឍ​។ នេះ​ក៏​ព្រោះ តែ​វិសាលភាព​ផ្ទៃដី​នៅក្នុង​តំបន់​មួយ​នេះ នៅមាន​ភាព​ទូលាយ តម្លៃ​នៅមានកម្រិត​នៅឡើយ ដែល​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកវិនិយោគ អាច​ទទួលបាន​ចំណេញ​ត្រឡប់មកវិញ​ច្រើន​។​


 
​អ្នកនាង ឡេង ចាន់ណា បញ្ជាក់​ដូច្នេះ​ថា ៖«​ដូចដែល​ឃើញស្រាប់​ហើយ បច្ចុប្បន្ន មាន​គម្រោង​អភិវឌ្ឍ​ជាច្រើន កំពុងតែ​បង្ហាញខ្លួន​នៅទីនេះ​។ ជាក់ស្ដែង គ្រាន់តែ​គម្រោង​របស់ សុក​គា ដី​ឡូ​តិ៍ បាន​កើតមាន​រហូតដល់ ៤ គម្រោង ហើយ​ស្ថិត​ក្នុងស្រុក​សន្ទុក​ទាំង​អស់​។ ក្នុងនោះ គម្រោង ទី​១ ទី​២ និង​ទី​៣ ត្រូវបាន​លក់​ចេញ​អស់យ៉ាង​ជោគជ័យ ដោយ​នៅក្នុង​គម្រោង​មាន​បង្កើត​ផ្សារ សាលារៀន ក្លឹប​កីឡា គ្លីនិក​ឯកជន ទី​ចំណតរថយន្ត (​បេនឡាន​) ដែល​ធ្វើឱ្យ​អ្នក​ដែល​រស់នៅក្នុង​តំបន់​ងាយស្រួល​ក្នុងការ​ប្រកប​អាជីវកម្ម​»​។​
 
​ដោយឡែក សម្រាប់​គម្រោង​ទី ៤ នេះ គឺមាន​រហូតដល់​ទៅ ១៥ ហិកតា ស្ថិត​នៅជាប់​ផ្លូវជាតិ​៦ តែម្ដង និង​កាត់​តែមាន​ភាពល្អប្រសើរ​ជាង​គម្រោង​មុនៗ​។ ក្រៅពី​ស្ថិត​នៅជាប់​ផ្លូវជាតិ គឺ​ថែមទាំង​មាន​ប្រព័ន្ធធារាសាស្ត្រ​ដ៏​សំខាន់ ប្រចាំខេត្ត ស្ថិតនៅ​ពីក្រោយ​ទៀតផង​។ ទន្ទឹមនឹងនេះ  ខណៈដែល​ក្រុមហ៊ុន​ក៏បាន​រៀបចំ​ជា​ប្រពន្ធ​បង្ហូរទឹក បណ្តាញ​អគ្គិសនី ផ្លូវ​បេតុង​ធំ​ទូលាយ​រួចជាស្រេច​។ នៅក្នុង​គម្រោង​ទី​៤​នេះ ក្រុមហ៊ុន​នឹង​សាងសង់​ជា​ផ្ទះល្វែង រួមជាមួយ​ការ​ពុះ​ជា​ដី​ឡូ​តិ៍​ជិត ១០០០ ឡូ​តិ៍ ក្នុងតម្លៃ​ចាប់ពី ៦១២០​ដុល្លារ ឡើងទៅ​តែប៉ុណ្ណោះ​។ អតិថិជន អាច​បង់​រំ​លោះ​រយៈពេល​វែង ដើម្បី​ផ្តល់​ជា​ជម្រើស និង​លទ្ធភាព ដល់​អ្នក​ដែលមាន​ចំណូល​ទាប តែមាន​បំណង​ចង់បាន​លំនៅដ្ឋាន ក៏ដូចជា​ដី សម្រាប់​សាងសង់​លំនៅដ្ឋាន​រស់នៅ និង​ចង់​លក់​បន្ត​យកចំណេញ​ជាដើម​។ 
 
​អ្នកនាង ឡេង ចាន់ណា ក៏បាន​កត់សម្គាល់​ធ្ងន់​ផងដែរ​ថា នៅពេល​ដី​ខ្លី​ខាងមុខនេះ នឹង​កើតមាន​គម្រោង​ថ្មីៗ​ជាច្រើន​ទៀត ដែលជា​កត្តា​ជំរុញ​ឱ្យ​តំបន់​ខាងលើនេះ ក្លាយជា​តំបន់​លំនៅដ្ឋាន និង​អាជីវកម្ម បាន​យ៉ាង​ឆាប់រហ័ស​ជា​ជាក់​មិន​ខាន​។ 


 
​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) ក៏បាន​លើកឡើង​ផងដែរ​ថា សម្រាប់​ដី​ដែល​ស្ថិត​នៅជាប់​ផ្លូវជាតិ​៦ នឹង​កាន់​តែមាន​ភាព​ទាក់ទាញ​ខ្លាំង ដែល​អាច​ផ្តល់ឱកាស​យ៉ាង​ល្អប្រសើរ ទៅដល់​បណ្តា​អ្នកវិនិយោគ​នានា ទាំង​ការទិញ​-​លក់ ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅដ្ឋាន​។ នោះ​ក៏​ព្រោះតែ ដី​នៅ​តំបន់​នេះ មាន​សក្ដានុពល និង​មាន​វិសាលភាព​ធំ​ទូលាយ​នៅឡើយ ហើយ​ការវិនិយោគ ទៅ​លើដី​ដែលមាន​ឯកសារ​ស្របច្បាប់​ត្រឹមត្រូវ វា​មិន​បង្ក​ឱ្យ​ខាតបង់​នោះទេ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​គម្រោង​ទី​៤ របស់​ក្រុមហ៊ុន សុក​គា ដី​ឡូ​តិ៍ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​ស្ដុកស្តម្ភ ឃុំ​ជ្រាប់ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែលជា​បណ្ដុំ​រមណីយដ្ឋាន​ជាច្រើន ដូចជា រមណីយដ្ឋាន​ភ្នំ​សន្ទុក​, រមណីយដ្ឋាន​បឹង​សំរឹទ្ធិ , រមណីយដ្ឋាន​ទំនប់​៧​មករា​, រមណីយដ្ឋាន​ទំ​បន់​១​មករា និង​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ 
 
​សម្រាប់​អ្នក​ដែលមាន​ចំណាប់អារម្មណ៍ អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ៖ 089 886 000 / 097 8888 928 / 098 255 562 / 071 5555 224៕ 
 






(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com