អត្ថបទពាណិជ្ជកម្ម
មាន F11 Pro ទៀត​?
21, Feb 2019 , 11:25 am        
រូបភាព
ដោយ:
​រយៈពេល ពីរ បី ថ្ងៃនេះ មាន​ព័ត៌មាន​បែកធ្លាយ​មួយ បានបង្ហាញ​នូវ​រូបភាព Poster មួយ​សន្លឹក​ថា ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន OPPO ដែល​ត្រូវបាន​លេច​ធ្លាយ តាម​អ៊ី​ធឺ​ណិ​ត​។ ក្នុង​រូបភាព​នោះ គឺ​បានបង្ហាញ​រូបរាង​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​ម៉ូ​ឌែ​ល​ទៀត ដែលមាន​ឈ្មោះថា F11 Pro ដ៏​ទាក់ទាញ ជាមួយ​អេក្រង់​លាតសន្ធឹង គ្មាន​ចន្លោះ​ឆក ហើយ​មាន​ភាពស្រដៀងគ្នា​បន្តិច ទៅនឹង​ម៉ូ​ឌែ​ល OPPO Find X អីចឹង​ដែរ​។  ចំណែក​ការ​រចនា​កាមេរ៉ា​នៅ​ខ្នង​ខាងក្រោយ​វិញ គឺ​ស្ថិតនៅ​ចំ​ជួរ​កណ្តាល​តែម្តង ក្នុង​រាង​បញ្ឈរ​ចុះក្រោម ជាមួយ​កាណុង​កាមេរ៉ា​ភ្លោះ អមដោយ Flash LED នៅ​ខាងលើ​ថែម​ទៀតផង​។ វា​មើលទៅ ហាក់​មាន​ទ្រនាប់​សេន​ស័​រ ស្កេ​ន​ម្រាមដៃ នៅ​ខាងក្រោម​កាមេរ៉ា​ដូច្នោះ​ដែរ​។
 
​នៅក្នុង​រូបភាព Poster​នោះ បាន​សរសេរ​បញ្ជាក់បន្ថែម​ទៀតថា ទំហំ​កាមេរ៉ា​ខាងក្រោយ​ខ្នង​វា​នោះ មាន​ទំហំ 48 MP និង​មាន​ពាក្យស្លោក​ជា​ភាសា​អង់គ្លេស​ថា Brilliant portrait in low light ដែល​មានន័យថា កាមេរ៉ា​ខាងក្រោយ​នៃ​ស្មា​ត​ហ្វូ​ន​នេះ នឹងមាន​មួយ​គ្រាប់​ទំហំ 48 MP ដែល​វា​អាច​នឹង​ប្រើប្រាស់​សេន​ស័​រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម​។ ស្របពេល​ជាមួយគ្នា​នោះដែរ ស្រាប់​តែមាន​រូបភាព​វីដេអូ​មួយ បាន​លេច​ធ្លា​យមក​ថ្មី​ថែមទៀត ជាមួយ​ការបង្ហាញ​តួ​ខ្លូន បង្ហាញ​ផ្នែក​ខ្នង​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន OPPO ម៉ូ​ឌែ​ល F11 Pro ថ្មី​ហ្នឹង​តែម្តង ដែលមាន​ពីរ​ពណ៌​ដ៏​ទាក់ភ្នែក​អ្នក​ដែល​បាន​មើល​វីដេអូ​នេះ​។ 
 
​ដោយមាន​រូបភាព Poster និង​វីដេអូ អះអាង​ដូចគ្នា​បែបនេះ ទើប​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មួយចំនួនធំ បាន​សន្ម​ត់​ថា វា​ជា F11 Pro តែម្តង​។ តាមរយៈ​រូបភាព​ដែល​បាន​ថត​នេះ គឺ​បានបង្ហាញ​ពី​ជម្រើស​ពណ៌​លើ OPPO F11 Pro ចំនួន ២​ពណ៌​ជា​ប្រភេទ Gradient Color រួមមាន​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​លាយ​ពណ៌​ទឹកប៊ិច​បន្តិចៗ ដែល​មើលទៅ​ស្រឡះភ្នែក​តែម្តង​។ 
 
ដើម្បី​ឲ្យ​ដឹង​ច្បាស់ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖ 
 
 
​និយាយ​រួមទាំង​អស់នេះ គ្រាន់តែ​ជា​រូបភាព​ព័ត៌មាន​បែកធ្លាយ ដែល​បានបង្ហាញ​ពី​រចនាបថ និង​រូបរាង​ពិត ព្រមទាំង​ជម្រើស​ពណ៌ លើ​ទូរ​សព្ទ OPPO ម៉ូ​ឌែ​ល F11 Pro ថ្មី​ប៉ុណ្ណោះ ប៉ុន្តែ​យើងខ្ញុំ​ក៏​មិនទាន់​ហ៊ាន​សន្និដ្ឋាន និង កំណត់​បានទេ​ថា វា​នឹងមាន​ត្រឹមតែ ២​ពណ៌​បែបនេះ ឬ​មាន​ច្រើន​លើសពីនេះ​ទៀត​។ យើង​ក៏​មិនដឹង​ដែរ​ថា រូបរាង​បែបនេះ ពិតប្រាកដ​ឬ​អត់ ព្រោះ​វា​ជា​ព័ត៌មាន​បែកធ្លាយ ដែល​ចែកចាយ​បន្ត​គ្នា​ប៉ុណ្ណោះ​។  ដើម្បី​ឲ្យ​កាន់តែដឹង​ច្បាស់ មានតែ​រង់ចាំ​តាមដាន ការបង្ហាញ​ខ្លួន​ជា​ផ្លូវការ ពី​ក្រុមហ៊ុន OPPO ប៉ុណ្ណោះ ទើប​អាច​ជឿជាក់​បាន​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com