ជាតិ
សេដ្ឋកិច្ច
រស់នៅ​កម្ពុជា​៩ ឆ្នាំ សហគ្រិន​ជប៉ុន​លោក Kengo បង្កើត​កម្មវិធី Agribuddy ជួយរកទុននិងទីផ្សារឲ្យ​កសិករ​​
22, Feb 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ Agribuddy ជា​កម្មវិធី​ទូរស័ព្ទ​ដែល​ជួយ​កសិករ​នៅតាម​ជនបទ​ក្នុងប្រទេស​កម្ពុជា ភ្ជាប់​ទំនាក់​ទំ​ទំ​នង់​ជាមួយ​ទីផ្សារ បច្ចេកទេស​កសិកម្ម ប្រភព​ថវិកា និង​ការធានារ៉ាប់រង​ការផលិត​របស់​កសិក​រ​។ ក្រុមហ៊ុន Agribuddy កំពុងធ្វើការ​ជាមួយ​កសិករ​កម្ពុជា​ចំនួន ៦, ៧៤២ នាក់ ក្នុង​ខេត្ត​ចំនួន ៦ ហើយក៏​គ្រោង​ពង្រីក​ទៅគ្រប់​ខេត្ត​ផ្សេងទៀត នៅ​ថ្ងៃ​អនាគត​។

 
​សហគ្រិន​ជនជាតិ​ជប៉ុន​លោក Kengo Kitaura បានផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​ថា កសិករ​កម្ពុជា​នៅ​ជួប​បញ្ហា​ច្រើន​លើ​កា​ងារ​កសិកម្ម​របស់​ពួកគេ​។  កសិករ​កម្ពុជា​កំពុង​ជួបប្រទះ​មានដូចជា ខ្វះ​ប្រភព​ទុន​, ខ្វះ​ជំនាញ​បច្ចេកទេស​,  ខ្វះ​ព័ត៌មាន​អំពី​ទីផ្សារ និង​រង​ហានិភ័យ​ពេល​ផលិតផល​កសិកម្ម​រប​ស់​ពួកគេ​ជួប​បញ្ហា​ផ្សេងៗ​។ 
 
​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនោះ លោក​បានសម្រេច​ចិត្ត​បង្កើត​អាជីវកម្ម​មួយ​ដែលមាន​ឈ្មោះថា Agribuddy  ដោយ​ភ្ជាប់​ទំនាក់ទំនង​គ្រប់ភាគី​ពាកព័ន្ធ​ទាំងអស់​ដាក់​លើ​ប្រព័ន្ធ​ឌីជីថល (Rural Ecosystem)​។ 
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​សម្ភាស​រវាង លោក ភួង វ៉ាន់​ថា និង សហគ្រិន​ជនជាតិ​ជប៉ុន លោក Kengo Kitaura  ដូចតទៅ​៖



 
​លោក​បន្តថា ពេល​កសិករ​ក្លាយជា​សមាជិក​របស់ Agribuddy  ពួកគេ​នឹង​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញ​វ​ត្តុ​ពី​ធនាគារ​, អ្នកបច្ចេកទេស​កសិក​ម្ម​, អ្នកផ្គត់ផ្គង់​ស​ម្ការ​កសិកម្ម​, អ្នកទិញ​ទិន្នផល និង​ក្រុមហ៊ុន​ធានារ៉ាប់រង​លើ​ទិន្នផល​កសិករ​ផងដែរ​។ 
 
​សហគ្រិន​ជនជាតិ​ជប៉ុន​នេះ បាន​ឲ្យ​ដឹងថា កសិកម្ម​ជា​វិស័យ​អាទិភាព​ដែល​អាចជួយ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ជីវភាព​ប្រសើ​ឡើង ប៉ុន្តែ​មិនសូវមាន​សហគ្រិន​ដែល​ចាប់អារម្មណ៍​ច្រើន​លើ​វិ​ស័​នោះទេ​។ ដោយសារ​ចំណុច​នេះហើយ ទើប​លោក​ក៏​សម្រេចចិត្ត​បង្កើត​គម្រោង​អាជីវកម្ម​កសិកម្ម តាមរយៈ​កម្មវិធី​ទូរស័ព្ទ (Agribuddy) នេះ​ឡើង​នៅ​ឆ្នាំ​២០១៥​។ បច្ចុប្បន្ន​ក្រុមការងា​លោក កំពុងធ្វើការ​ងារ​ជាមួយ​កសិករ​ចំនួន ៦, ៧៤២ នាក់ ក្នុង​ខេត្ត​ដូចជា ខេត្តសៀមរាប​, កំពង់ធំ​, បាត់ដំបង​, ពោធិ៍សាត់​, បន្ទាយ​មាន​ជ៍យ និង​ខេត្ត​ប៉ៃលិន​។ លោក​ក៏មាន​គ្រោង​ពង្រីក​ទៅគ្រប់​ខេត្ត ក្នុងប្រទេស​កម្ពុជា នាពេល​អនាគត​ផងដែរ​។ 
 
​លោក​បាន​និយាយថា​៖« នៅពេលដែល​កសិករ​ដាក់​ពាក្យ​ដើម្បី​ក្លាយជា​សមាជិក Agribuddy  យើង​នឹង​ប្រមូល​ព័ត៌មាន​ទាក់ទង​ទៅនឹង​ដី​ធ្វើ​កសិកម្ម​របស់​ពួកគេ​តាមរយៈ​កម្មវិធី​GPS​។ តើ​គេ​មាន​ដី​ធ្វើ​កសិកម្ម​ទំហំ​ប៉ុន្មាន​?  តើ​ពួកគេ​ដាំ​ដំណាំ​ប្រភេទ​អ្វី​? ស្រូវ ដំឡូង​មី ពោត ? នៅពេល​យើង​បាន​ទិន្នន័យ​ទាំងអស់​នឹង​ហើយ យើង​នឹង​វាយតម្លៃ​លើ​ការចំណាយ​នានា និង ចំណូល​ផងដែរ​។ ពេលនោះ​យើង​នឹង​បង្ហាញ​ទិន្នន័យ​ទាំងនោះ​ទៅកាន់​ដៃគូរ​របស់​យើង ដូចជា​អ្នកផ្ដល់​ប្រាក់កម្ចី ដូចជា​ធនាគារ AMK ពេលនោះ​ខាង AMK​នឹង​ពិនិត្យមើល​ដើម្បី​ផ្ដល់​កម្ចី​។នៅពេលដែល AMK អនុញ្ញាត​ឲ្យ​កសិករ​ខ្ចី ជំហាន​បន្ទាប់​យើង​នឹង​ណែនាំ​កសិករ​ពី​តម្រូវការ​លើ​ការធ្វើ​កសិកម្ម​របស់​ពួកគេ ដូចជា​ការជ្រើសរើស​ពូជ ការប្រើប្រាស់​ជី​ជាដើម​»៕

Tag:
 កសិកម្ម​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com