ជាតិ
សង្គមជាតិ
ចាប់​អ្នកជួញដូរ​និង​សេព​គ្រឿងញៀន​ជាង​៣០០​នាក់ ក្នុង​ក្លិប Rock
23, Feb 2019 , 10:27 am        
រូបភាព
ដោយ: ថ្មីៗ
​មេ​ប៉ូលិស​ភ្នំពេញ លោក ស ថេត បាន​ដឹកនាំ​កម្លាំង​ដោយផ្ទាល់​តែម្តង សម្រុក​ចូលទៅ​បង្ក្រាប​អ្នកជួញដូរ​គ្រឿងញៀន​និង​អ្នកប្រើប្រាស់ ក្នុង​មណ្ឌល​កម្សាន្ត Rock ដ៏​ល្បីល្បាញ​ក្នុង​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ក្នុង​ប្រតិបត្តិការ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ សមត្ថកិច្ច ចាប់បាន​អ្នកជួញដូរ​និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ដល់​ទៅ​ជាង​៣០០​នាក់​ឯណោះ​។



​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ថា សមត្ថកិច្ច រឹបអូស​យក​ថ្នាំញៀន និង​សម្ភារ​ជាច្រើន​ទៀត ហើយ​អ្នកជាប់ពាក់ព័ន្ធទាំងនោះ ដោយមាន​ទាំង​ស្ត្រី​ផង ត្រូវបាន​នាំខ្លួន​ទៅធ្វើ​កំណត់ហេតុ​និង​សាកសួរ  ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

Tag:
 ​គ្រឿងញៀន​
  ស ថេត​
  Rock
© រក្សាសិទ្ធិដោយ thmeythmey.com