ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ច្រមុះ​ស្ងួត​ជាង​ធម្មតា តើ​អ្នក​គួរ​ធ្វើ​បែបណា​ទៅ​?
23, Feb 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កត្តា​សំខាន់បំផុត ដើម្បី​ព្យាបាល​ការ​ស្ងួត​ច្រមុះ គឺ​ព្យាបាល​បញ្ហា​សួត ព្រោះ​បញ្ហា​ដែល​បង្កប់​ពី​ខាងក្រោយ​នៃ​ការ​ស្ងួត​ច្រមុះ គឺ​បញ្ហា​សួត​។​


 
​ច្រមុះ គឺជា​ផ្នែក​មួយ​ដ៏​មានតម្លៃ​នៃ​ប្រព័ន្ធ​ដង្ហើម ព្រោះ​វា​ត្រង និង​ផ្សើម​ខ្យល់​មុនពេល​ចូលក្នុង​សួត​។ កាលណា​ច្រមុះ​ស្ងួត ស្មើនឹង​សួត​ស្ងួត​។​
 
​ជាធម្មតា ច្រមុះ​ស្ងួត បណ្តាលមកពី​អាកាសធាតុ​ស្ងួត អា​លែ​ក​ស៊ី ការប្រើ​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ ឬ​ថ្នាំ​មួយចំនួនទៀត​។ ដូច្នេះ ដើម្បី​ព្យាបាល​បញ្ហា​ស្ងួត​ច្រមុះ អ្នក​អាច​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម ៖
 
• ជំហាន​ទី ១ ៖ បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងួត​ច្រមុះ​
• ជំហាន​ទី ២ ៖ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​ខ្លួន​អ្នក​ខ្វះ​ជាតិ​ទឹក ដែល​យ៉ាងហោចណាស់​ឲ្យ​បាន ២ លីត្រ​ក្នុង​មួយថ្ងៃ​
• ជំហាន​ទី ៣ ៖ ប្រើ​ថ្នាំ​បាញ់ ដែលមាន​ជាតិ​សេរ៉ូម​ប្រៃ ដើម្បី​ផ្តល់​សំណើម​ដល់​ច្រមុះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com