ជាតិ
សង្គមជាតិ
មន្ត្រីដោះមីនម្នាក់ ដាច់ប្រអប់ដៃខាងឆ្វេង ដោយសារផ្ទុះឌុយទូរសព្ទអាយហ្វូន លោក សោម សុជាតិ (រូបពីលោក ហេង រតនា )
× លោក សោម សុជាតិ ប្រធានគម្រោងបោសសម្អាតមីននៅខេត្តបាត់ដំបង បានដាច់ប្រអប់ដៃខាងឆ្វេង ដោយសារតែផ្ទុះឆ្នាំងសាកទូរសព្ទអាយហ្វូន (iPhone) កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ហេង រតនា ប្រធានមជ្ឈមណ្ឌសកម្មភាពកម្ចាត់មីននៅកម្ពុជា (CMAC) បានសរសេរលើទំព័រហ្វេសប៊ុកថា លោក សោម សុជាតិ ជាប្រធានគម្រោងបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង ដែលមានកម្លាំងប្រតិបត្តិការជាង៥០០នាក់។
ប្រធានស៊ីម៉ាក់រូបនេះ ប្រាប់សារព័ត៌មានថ្មីៗបន្ថែម តាមទូរសព្ទថា លោក សោម សុជាតិ បានកាន់ចុចទូរសព្ទ ពេលកំពុងបញ្ចូលថ្ម។ ប៉ុន្តែ លោក បញ្ជាក់ថា ដៃខាងស្តាប់របស់លោក សោម សុជាតិ មិនរងរបួសអ្វីទេ។ លោក បន្តថា បច្ចុប្បន្ន លោក សោម សុជាតិ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕
Tag:
សោម សុជាតិ
ស៊ីម៉ាក់
ហេង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com