ពីនេះ ពីនោះ
ពាក្យ «​ពន្លត់​» ខុសគ្នា​ពី​ពាក្យ «​រំលត់​» និង​«​រលត់ ឬ​រម្លត់​»
24, Feb 2019 , 7:39 am        
រូបភាព
លោក ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ
លោក ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ
ដោយ: ថ្មីៗ
​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ លោក ច័ន្ទ សំណព្វ ពន្យល់​ពាក្យ «​ពន្លត់​», «​រំលត់​» និង​«​រលត់​» ឬ​«​រម្លត់​» ដោយ​លោក​បកស្រាយ​ថា មានន័យ​ខុសគ្នា​ស្រឡះ​។



​បើតាម​លោក ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ «​ពន្លត់​» គឺជា​ការធ្វើ​ឲ្យ​រលត់​ទៅ ដោយមាន​ទីភ្នាក់ងារ​ណា​ម្នាក់​ដែល​ធ្វើ​ឲ្យ​រលត់​បាត់ទៅ​។ ឧទាហរណ៍​៖ អ្នក​ពន្លត់​អគ្គិភ័យ បាន​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ​សន្ធោសន្ធៅ​។ 
 
​ចំពោះ​«​រលត់​» គឺជា​ពាក្យ​ស្វ័យ​កម្ម ដែល​បញ្ជាក់​អំពី​អ្វីៗ​ដែល​បាត់​ទៅដោយ​ខ្លួន​វា​ផ្ទាល់ ដូចជា អស់​ភ្លើង អស់​ពន្លឺ និង​អស់​ឥទ្ធិពល ជាដើម​។  
 
​ចំណែក​ពាក្យ «​រលត់​»​ឬ​«​រម្លត់​»​គឺ​ប្រើ​សំដៅ​ដោយ​ការ​រលត់​ទុក្ខព្រួយ​ដែលមាន​នៅក្នុង​ចិត្ត​របស់​មនុស្ស គឺជា​ដោះស្រាយ​បញ្ហា​ដែលមាន​ឲ្យ​វារ​លត់​ចេញ​ឆ្ងាយ​។ ឧទាហរណ៍​៖ បុគ្គល​ខ្លួន​ឯ​ឯ​តែប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ពិបាកចិត្ត មានទុក្ខ ដូច្នេះ​មានតែ​ខ្លួនឯង​ទេ ដែល​ធ្វើ​ឲ្យ​ទុក្ខ​ទាំងនោះ​រំសាយ​ចេញពី​ខ្លួន​។ នេះ​បើ​យោងតាម​ការបកស្រាយរ​ប​ស់លោក ច័ន្ទ សំណព្វ ៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com