ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការយល់ដឹង​អំពី​អំពី​សំឡេង​បេះដូង​លោត​ខុស​ប្រក្រតី​
25, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
សំឡេងបេះដូង​លោត​ខុស​ប្រក្រតី​មិនមែនជា​សំឡេង​គ្រោះថ្នាក់​ដែល​បេះដូង​បង្កើតឡើង ឬ​ច្របាច់​ឈាម​ឡើយ​។ បញ្ហា​នេះ​កើត​ឡើងជា​ញឹកញាប់​លើ​កូនក្មេង ហើយ​វា​ប្រហែលជា​បាត់ទៅ​វិញ និង​មិនកើត​ឡើងវិញ​ទេ​នៅពេល​ពួកគេ​មាន​ភាព​ភ្ញាក់ផ្អើល ឬ​ខ្លាច​។ សំឡេងបេះដូង​លោត​ខុស​ប្រក្រតី​ភាគច្រើន​បាត់​ទៅវិញ​នៅពេល​ក្មេង​ឈានចូល​ក្នុង​វ័យ​មនុស្ស​ធំ​។​

 
​ក្នុងពេល​ពិនិត្យ​សុខភាព គ្រូពេទ្យ​ប្រហែលជា​ស្តាប់លឺ​សំឡេង​បេះដូង​ខុស​ប្រក្រតី និង​ប្រហែលជា​ណែនាំ​ឲ្យ​ធ្វើតេស្ត​កាន់តែច្រើន​ដើម្បី​បញ្ជាក់ថា វា​គឺជា​សំឡេង​បេះដូង​មិនល្អ​ឬ​អត់​។ បើសិនជា​សំឡេងបេះដូង​ខុស​ប្រក្រតី​នេះ​ស្តាប់លឺ​កាន់តែច្រើន វា​ទំនងជា​កើតឡើង​ដោយសារ​ការ​មាន​បញ្ហា​នៅ​ប្រើស​បេះដូង​ហើយ​។ បញ្ហា​ប្រហែលជា​អាច​កើតឡើង​ពី​កំណ​តើ ឬ​បង្កឡើង​ដោយ​ជំងឺ​ណា​ផ្សេង​ដូចជា ការ​មាន​ផ្ទៃពោះ ក្តៅខ្លួន ឬ​កង្វះ​គ្រាប់​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com