កីឡាអន្តរជាតិ
អន្តរជាតិ
Leicester ប្រកាសពីការចាកចេញរបស់លោក Claude Puel និងជំនួយការម្នាក់ លោក Claude Puel ដឹកនាំ Leicester City បាន១៦ខែ។ រូបថត lcfc.com
× ក្លិប Leicester City នាថ្ងៃអាទិត្យ បានប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកលោក Claude Puel មួយថ្ងៃបន្ទាប់ពីពួកគេបានចាញ់ Crystal Palace ៤-១ នៅទឹកដីខ្លួនឯង។ គ្រូបង្វឹកបារាំងវ័យ៥៧ឆ្នាំរូបនេះ បានដឹកនាំក្លិបបន្តពីលោក Craig Shakespeare កាលពីខែតុលា ឆ្នាំ២០១៧។
បច្ចុប្បន្ន Leicester ស្ថិតនៅចំណាត់ថ្នាក់លេខ១២នៃក្របខណ្ឌ Premier League ដោយចាញ់រហូតដល់ទៅ៥ប្រកួត នាជំនួប៦លើកចុងក្រោយ។
លោក Jacky Boonevay ជំនួយការលោក Puel ក៏ត្រូវចាកចេញពីទឹកដី King Power Stadium ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប។
លោក Mike Stowell និងលោក Adam Sadler ត្រូវរួមគ្នាដឹកនាំក្លិបបណ្តោះអាសន្ន មុនឈានដល់ការតែងតាំងអ្នកចាត់ការថ្មី៕
Tag:
Premier League
Leicester
© រក្សាសិទ្ធិដោយ thmeythmey.com