ជាតិ
សង្គមជាតិ
បារីគេចពន្ធជាង ១០០០កាតុង ត្រូវបានគយបង្រា្កបបាននៅខេត្តកែប រូបភាព បានពីទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩
× ភ្នំពេញ៖ បារីគេចពន្ធសរុប ១, ១២៩កាតុង ត្រូវបាននាវាចរគយបង្ក្រាប និងចាប់បានទូកដឹកបារីមួយគ្រឿង នៅចន្លោះកោះពោធិ៍ និងកោះអាចម៌សេះ ក្នុងខេត្តកែប។ យោងតាមទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៥ កុម្ភៈ ការបង្ក្រាបនេះ គឺជាលើកដំបូង បន្ទាប់ពីកម្ពុជាទទួលបាននាវាល្បាតគយចំនួនពីរគ្រឿង ពីរដ្ឋាភិបាលជប៉ុន។
សូមរម្លឹកថា នាវាល្បាតគយ (Customs patrol boats) ពីរគ្រឿងនេះ មានតម្លៃសរុប ៤,៥លានដុល្លារ ត្រូវបានរដ្ឋាភិបាលជប៉ុន ជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីគយ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធនៅក្នុងភូមិសាស្ត្រសមុទ្រ និងតំបន់ឆ្នេរកម្ពុជា ៕
© រក្សាសិទ្ធិដោយ thmeythmey.com