កីឡាអន្តរជាតិ
អន្តរជាតិ
លោក Brendan Rodgers ក្លាយជាអ្នកចាត់ការថ្មីរបស់ Leicester City
× លោក Brendan Rodgers ក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Leicester City ដែលមានកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២២ ។ គ្រូបង្វឹកអៀរឡង់ខាងជើង វ័យ៤៦ឆ្នាំរូបនេះ ចូលជំនួសតំណែងលោក Claude Puel។
លោក Brendan បានចាកចេញពីក្លិប Celtic របស់ស្កុតឡែន ដែលលោកបានដឹកនាំឈ្នះពានចំនួន៧ ក្នុងរយៈពេល២រដូវកាលកន្លះ។ លោកមានប្រវត្តិដឹកនាំក្លិបជាច្រើនដែលក្នុងនោះមាន Liverpool, Swansea City, Reading និង Watford ផងដែរ។
ក្រោយការតែងតាំង លោកបានអង្គុយមើលការប្រកួតដែល Leicester City ឈ្នះភ្ញៀវ Brighton & Hove Albion ២-១ ក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Mike Stowell ខណៈការដឹកនាំផ្លូវការដំបូងរបស់លោក Brendan គឺនៅទឹកដី Walford នាថ្ងៃអាទិត្យ។
សមាសភាពគ្រូដែលចូលរួមជាមួយលោក Brendan មាន លោក Chris Davies ដែលជាជំនួយការ លោក Glen Driscoll គ្រូ Fitness និងលោក Kolo Toure គ្រូជំនួយ។
ជាមួយគ្នានេះ លោក Neil Lennon ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Celtic ជាបណ្តោះអាសន្ន៕
Tag:
Leicester City
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com