ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
រថយន្ត
វីដេអូ
២៥ខេត្ត/រាជធានី
មុនដល់ទីបុរាណស្ថាន «ពាង» និង «មឈូស» ៥០០ឆ្នាំនៅជីផាត, ជិះម៉ូតូ និងថ្មើរជើងជារឿងចាំបាច់ [ភាគ១]
× កោះកុង៖ ដើម្បីធ្វើដំណើរទៅដល់ទីស្ថានពាង និងមឈូសបុរាណជាង ៥០០ឆ្នាំ នៅក្នុងតំបន់សហគមន៍អេកូទេសចរណ៍ជីផាត ភ្ញៀវទេសចរទាំងអស់ត្រូវធ្វើដំណើរតាមម៉ូតូ និងថ្មើរជើង នៅតាមផ្លូវដ៏លំបាក ដែលចំណាយពេលវេលាជាង ២ម៉ោង។ ក្នុងបេសកកម្មទី៤ កាលពីថ្ងៃទី ១៨-២០ កុម្ភៈ ក្រុមការងារនៃកម្មវិធី « Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរកាត់តាមជ្រលងភ្នំ, អូរ និងព្រៃខ្វាត់ខ្វែង ដើម្បីទៅទស្សនា និងផ្ដិតទិដ្ឋភាពនាតំបន់ការពារបុរាណស្ថានក្នុងសហគមន៍ជីផាត។ មុននឹងទៅដល់គោលដៅនៃទីតាំងពាង និងមឈូសបុរាណ វាមិនមែនជារឿងសាមញ្ញនោះទេ ទាំងម៉ូតូឌុប និងអ្នកដំណើរត្រូវប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ដោយសារស្ថានភាពផ្លូវបត់បែន និងឡើងចុះៗកាត់ជ្រលងភ្នំ។
សូមអញ្ជើញទស្សនាកិច្ចសន្ទនារវាងលោក គី សុខលីម និងក្រុមម៉ូតូឌុប, មគ្គទេសក៍ទេសចរ និងលោក ឃុន ចាន់ថា ដែលកំពុងធ្វើដំណើរទៅកាន់ទីស្ថានពាង និងមឈូសបុរាណនៅតំបន់អេកូទេសចរណ៍ជីផាត ដូចតទៅ៖
ពីមជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍ជីផាត ទៅដល់ទីតាំងបុរាណស្ថាន «ពាង និងមឈូសបុរាណ» គេត្រូវធ្វើដំណើរតាមម៉ូតូ និងថ្មើរជើងក្នុងចម្ងាយផ្លូវប្រមាណ ២២គីឡូម៉ែត្រ។ សហគមន៍អេកូទេសចរណ៍ «ជីផាត» ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្អមួយដែលស្ថិតនៅក្នុងខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍ជីផាត ជាទីកម្សាន្តបែបធម្មជាតិស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ដែលអមដោយសម្រស់ទឹកជ្រោះ, ជិះទូកគយគន់ថ្ងៃលិច, អំពិលអំពែក និងសត្វស្លាបតាមដងព្រែកសមុទ្រ, ល្អាងប្រចៀង, ទីឈ្វេងយល់ពាងបុរាណ និងមឈូសបុរាណដែលមានអាយុកាលជាង៥០០ឆ្នាំ។ល។
សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News និងគាំទ្រដោយក្រសួងទេចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់តំបន់ទេសចរណ៍សក្តានុពល ដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
Tag:
ជីផាត
ពាងបុរាណ
មឈូសបុរាណ
កោះកុង
ទេសចរណ៍
Mercedes-Benz និងកំណប់អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com