ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
រថយន្ត
វីដេអូ
២៥ខេត្ត/រាជធានី
ខ្មែរ​បុរាណ​ជឿ​លើ​ការយក​«​ឆ្អឹង​សាកសព​និង​អង្កាំ​»​ដាក់​ក្នុង​ពាង កាលពី​៥០០​ឆ្នាំមុន​នៅ​ជី​ផាត​ [ភាគ៣]
27, Feb 2019 , 5:19 pm        
រូបភាព
​កោះកុង​(​ជី​ផាត​)៖ នៅ​តំបន់​ការពារ​បុរាណ​ស្ថាន​ភ្នំ​ប៉ែល​ដែលមាន​ចម្ងាយ​២២​គីឡូម៉ែត្រ ពី​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត មាន​ពាង​បុរាណ​អាយុកាល​ប្រមាណ ៥០០​ឆ្នាំ​។ ពាង​បុរាណ​នៅទីនេះ ត្រូវបាន​គេ​ដាក់​នៅលើ​ប្រហោង​ផ្ទាំង​ថ្ម ក្នុងព្រៃ​ជ្រៅ​នា​ភ្នំ​ប៉ែល ដែល​ស្ថិតនៅ​ជួរ​ភ្នំក្រវាញ​នៃ​ស្រុក​ថ្មាំ​ង ខេត្តកោះកុង​។ បើតាម​លោក ទុយ វណ្ណៈ មគ្គទេសក៍​ទេសចរ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ក្នុង​ពាង​បុរាណ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​កាលពី​ជំនាន់​មុន យក​អង្កាំ និង​ឆ្អឹង​សាកសព​ដែល​សល់​ពី​សត្វ​ក្នុងព្រៃ​ស៊ី មក​ដាក់​តម្កល់​នៅក្នុង​ពាង​ទាំងនោះ ដោយមាន​ជំនឿ​តាម​សាសនា និង​ប្រពៃណី​របស់​ពួកគាត់​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ទុយ វណ្ណៈ មគ្គទេសក៍​ទេសចរ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ជុំវិញ​កំណប់​អាថ៌កំបាំង​ពាង​បុរាណ​នេះ​ដូចតទៅ​៖ 


 
​នៅ​ថ្ងៃទី ១៨-២០ កុម្ភៈ​កន្លងទៅ ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​ទៅ​ជីក​កកាយ​កំណប់​អាថ៌កំបាំង​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ដែល​ស្ថិតនៅ​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង​។ រយៈពេល ៣​ថ្ងៃ នៃ​បេសកកម្ម​លើក​ទី ៤​នេះ ក្រុមការងារ​បាន​ទៅ​ទស្សនា និង​ឈ្វេងយល់​នៅ​តំបន់​ទេសចរណ៍​មួយចំនួន​ដូចជា ទស្សនា​ពាង និង​មឈូស​បុរាណ​, ការកម្សាន្ត​ជិះទូក​មើល​សត្វ​ស្លាប​, មើល​ថ្ងៃ​លិច និង​ចាក់​បង្កង​នា​ព្រែក​សមុទ្រ​ជាដើម​។ 

អត្ថបទទាក់ទង

 
​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com