អត្ថបទពាណិជ្ជកម្ម
តើ​អ្វី​ទៅ​ដែល​នឹង​មកដល់​កម្ពុជា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​?
28, Feb 2019 , 12:29 pm        
រូបភាព
ដោយ:
​ក្រោយពី​មាន​ព័ត៌មាន​បែកធ្លាយ ពី​វត្តមាន​របស់​ទូរ​សព្ទ​ម៉ូ​ឌែ​ល​ជំនាន់​ថ្មី F11 របស់​ក្រុមហ៊ុន OPPO តាម ប្រព័ន្ធ​អ៊ីនធឺណិត ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​រួចមក  ថ្ងៃនេះ​គេ​សង្កេតឃើញថា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា លោក Step តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា បាន​បង្ហោះ​រូបភាព​ទូរ​សព្ទ​មួយគ្រឿង​។ ក្រៅពី​តារាចម្រៀង​៣​ដួង​ខាងលើ តារា​សម្តែង ពិធីករ ពិធី​ការិនី​ជាច្រើនរូប មាន លោក ឈឹម​សក្កដា  កញ្ញា ហ៊ិ​ន ច័ន្ទនីរ​ត្ន័ លោក ជា វណ្ណា​រឹទ្ធ អ្នកនាង សុខ សុមា​វ​ត្តី លោក ហៃ ប៉ាវ​ហុង លោក ហេង​សុខ​វិសាល កញ្ញា សាឡា​ត់ ស្រី​ឡាង កញ្ញា ស៊ីន យូ​ប៊ី​ន និង DJ NANA ក៏បាន​បង្ហោះ​រួប​ភាព​ទូរ​សព្ទ​ដូចគ្នា​ដែរ​។ មិនតែប៉ុណ្ណោះ កីឡា​ការ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កែវ សុខ​ផេង ក៏​មានការ​បង្ហោះ​រូប​ដូចគ្នានេះដែរ​។ អ្នកគាំទ្រ​របស់​ពួកគេ សង្ស័យថា វា​ជា​ផលិតផល​ថ្មី​របស់​ស្មា​ត​ហ្វូ​ន OPPO  ម៉ូ​ឌែ​ល​ថ្មី F11 ឬ F11 Pro ដែល​គ្រប់គ្នា​កំពុង​ចង់ដឹង ចង់ឃើញ នៅលើ​បណ្តាញ​សង្គម​នោះ ។
 
​យ៉ាងណាមិញ ព្រឹក​មិញ​នេះ​យើង​សង្កេតឃើញ នៅលើ Timeline របស់​ក្រុម​តារា​ល្បីៗ​ទាំងនោះ បាន​បង្ហោះ​រូបភាព​នៃ​ជ្រុង​នី​មូ​យៗ នៃ​ស្មា​ត​ហ្វូ​ន​ថ្មី​ម៉ូ​ឌែ​ល​ថ្មី​នោះ បែប​លាក់កំបាំង ហាក់​មិន​ចង់​ឲ្យ​ឃើញ​រូបរាង​ទាំងមូល នៃ​ទូរ​សព្ទ​ប្រភេទ​ថ្មី​នេះ​អីចឹង​ដែរ  ដោយ​ពួកគេ​បាន​ភ្ជាប់​ជាមួយ Caption មូ​យ​ឃ្លា​ដែល​សរសេរថា  «​សាក​ទាយ​មើល៍ តើ​នឹងមាន​អ្វី​កើតឡើង​ក្នុងពេល ឆាប់ៗ​ខាងមុខនេះ​!»​។  សូម​ទស្សនា​រូបភាព​ដែល​ពួកគេ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទាំងអស់គ្នា​៖ 
 

























 
​ជាការ​ពិតណាស់​តាម​យៈ​រូបភាព​ដែល​ពួកគេ​បាន​បង្ហោះ​នេះ មាន​ភាពខុសប្លែក​ពីគ្នា​បន្តិចៗ ដោយ​ក្នុងចំណោម​ពួកគេ​ខ្លះ បាន​បង្ហោះ​ផ្នែក​ខាងមុខ​មួយ​ជំហរ​ទូរស័ព្ទ ខ្លះ​បាន​បង្ហោះ​តែ​ផ្នែក​កាមេរ៉ា​ខាងក្រោយ ខ្លះ​បង្ហាញ​តែមួយ​ជ្រុង​ខាងលើ​នៃ​តួ​ទូរ​សព្ទ និង​ខ្លះទៀត​បាន​បង្ហោះ​ជ្រុង​មួយ ដែលមាន​អក្ស OPPO នៅ​ផ្នែក​ខាងក្រោយ​បែប​រាង​ផ្តេក ដែល​មើលទៅ​ហាក់​ខុសពី​ម៉ូ​ឌែ​ល​មុនៗ ដែលមាន​អក្ស OPPO ជា​រាង​បញ្ឈរ ជាមួយនឹង​ទូរ​សព្ទ​។ 
 
​អ្នក​ទាំងអស់គ្នា​មាន​ឆ្ងល់​ដូច​យើង​ឬ​អត់ ថា​ហេតុអ្វី​បានជា​ក្រុមហ៊ុន មិន​ព្រម​បង្ហាញ​រូបរាង​ពិត នៃ​ទូរ​សព្ទ​នេះ​អីចឹង​? តើ​វា​ជា​ទូរ​សព្ទ​ថ្មី​ម៉ូ​ឌែ​ល F11 ឬ F11 Pro? ហើយ​តើ​វា​នឹង​មកដល់​កម្ពុជា​នៅពេលណា​? ប៉ុន្តែ​ជាធម្មតា តាម​ការសង្កេត​របស់​យើងខ្ញុំ ក្រោយ​ពេលដែល​តារា​ក្នុងស្រុក បង្ហោះ​រូបភាព​បែបនេះ តាម​បណ្តាញ​សង្គម​ហើយ​នោះ គឺ​មិនយូរ​ទេវា​នឹង​មកដល់​ហើយ ។

ជាពិសេស​ក្នុង​សកម្មភាព​នោះ គឺមាន​តារាចម្រៀង​ល្បីៗ និង​ពេញនិយម​រួមមាន អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង លោក Step ដែល​យើង​គ្រប់គ្នា​ស្គាល់​ច្បាស់​ថា​ជា Brand Ambassador របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​នោះ ក៏បាន​បង្ហោះ​រូបភាព និង​អត្ថន័យ​ដូចគ្នា​ដែរ​។ ដូច្នេះ មានតែ​ចាំ​អ៊ុត​មើល​ទាំងអស់គ្នា ថា​តើ​អ្វី​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ពិតប្រាកដ​នោះ​៕  
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com