អត្ថបទពាណិជ្ជកម្ម
វគ្គ​បណ្តុះបណ្តាល​ស្តីពី​ទីផ្សារ​ក្នុង​យុគសម័យ​ឌីជីថល​ក្នុងប្រទេស​កម្ពុជា​
28, Feb 2019 , 4:39 pm        
រូបភាព
ដោយ:
​ខណៈដែល​អ៊ីនធឺណិត​មាន​ទំនាក់ទំនង​ជាមួយ​អ្វី​គ្រប់យ៉ាង ដែល​នៅ​ជុំវិញ​យើង​នោះ សារៈសំខាន់​នៃ​ការយល់ដឹង និង​ធ្វើ​ទីផ្សារ​ឌីជីថល (Digital Marketing) កំពុងតែ​ដើរតួនាទី​សំខាន់​។ ការធ្វើ​ទីផ្សារ​ឌីជីថល គឺជា​មធ្យោបាយ​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន ក្នុងការ​ប្រាប់ និង​បញ្ជូន​សារ ពី​ម៉ាក​សញ្ញា​របស់​ពួកគេ និង​នាំ​ក្រុមហ៊ុន​គេ​ឱ្យមាន​ជីវិត លើ​វេទិកា​អន​ឡាញ​។
 
​តើ​អ្នក​កំពុង​គិតពី​ការបង្កើន​ជំនាញ​ខ្លួនឯង សម្រាប់​យុគសម័យ​ឌីជីថល​ឬ​? វគ្គ​បណ្តុះបណ្តាល​ទីផ្សារ​ឌីជីថល​នេះ​គឺ​សម្រាប់​អ្នក​។ វគ្គ​បណ្តុះបណ្តាល​ដែល​រៀបចំ​ដោយ CAM-ASEAN និង APIDM នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ ២០១៩ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥ ល្ងាច​នៅ​ទន្លេបាសាក់​ទី​២​។ វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង​ផ្តល់​លទ្ធភាព ដល់​អ្នកចូលរួម​ទាំង​អស់ ឱ្យ​យល់ដឹង​អំពី​ទីផ្សារ​ក្នុង​យុគសម័យ​ឌីជីថល ក្នុងប្រទេស​កម្ពុជា ការណែនាំ​អំពី​ទីផ្សារ​ឌីជីថល ការចូលរួម​របស់ Facebook សម្រាប់​ពាណិជ្ជកម្ម​ម៉ាក​ហ្វេ​ស​ប៊ុ​ក និង Google Ads ។ លើសពីនេះទៅទៀត វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ផ្តល់ឱ្យ​ក្រុមហ៊ុន​នូវ​សមត្ថភាព ក្នុងការ​ឈានដល់​អតិ​ថិ​ជន​ដោយផ្ទាល់ ដែល​មានន័យថា អតិថិជន​កំពុង​ទទួលបាន​ព័ត៌មាន​បន្ថែម​នៅក្នុង​ទម្រង់​ឌីជីថល​ជាង​ពេលមុនៗ​។​


 
​អ្នកនឹង​ជួប​ជាមួយ​គ្រូ​បង្គោល​អន្ដរជាតិ ដែលមាន​បទពិសោធន៍​ច្រើនជាង​១២​ឆ្នាំ នៅក្នុង eMarketing, eCommerce, ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ទីផ្សារការងារ​។​
 
​ដោយសារ​កន្លែង​មានកំណត់ សូម​ទំនាក់ទំនង​មក​ឥឡូវនេះ​សម្រាប់​ការ​កក់​កន្លែង ០៩៣/០៦១ ៩០០៨៩៣ ឬ​តាមរយៈ [email protected]
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com