កីឡាអន្តរជាតិ
អន្តរជាតិ
Fulham បញ្ចប់តំណែង Ranieri ក្រោយដឹកនាំបាន ១៧ប្រកួត
× Fulham បានបញ្ចប់តំណែងអ្នកចាត់ការទូទៅលោក Claudio Ranieri បន្ទាប់ពីដឹកនាំបានត្រឹមរយៈពេល ១០៦ ថ្ងៃប៉ុណ្ណោះ។ លោក Scott Parker អតីតខ្សែបម្រើឆ្នើម Tottenham Hotspur និងធ្លាប់ជាប្រធានក្រុម Fulham នេះនឹងឡើងជំនួសតំណែងបណ្ដោះអាសន្ន។
ការប្រកួតចុងក្រោយក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីគឺបរាជ័យក្រោមថ្វីជើង Southampton ២-០ ក្នុងទឹកដីខ្លួនឯងដែលនាំឲ្យ Fulham នៅតែស្ថិតក្នុងតំបន់ត្រូវកាត់ចោលពីក្របខណ្ឌ Premier League ដដែល។ ក្រោយឆ្លងការការប្រកួត២៨លើក Fulham ឈចំណាត់ថ្នាក់ទី១៩ មាន១៧ពិន្ទុ និងតាមពីក្រោយក្រុមនៅតំបន់សុវត្ថិភាព១០ពិន្ទុ ខណៈការប្រកួតនៅសល់១០លើកទៀត។
លោក Scott Parker ដែលនឹងឡើងទៅដឹកនាំ Fulham
Ranieri បានឡើងដឹកនាំក្រុមរហស្សនាមព្រលិតកាលពីខែខែវិច្ឆិកាកន្លងទៅដើម្បីជំនួសតំណែងលោក Slavisa Jokanovic។ គ្រូបង្វឹកវ័យ ៦៧ ឆ្នាំរូបនេះរកជ័យជម្នះ៣លើកប៉ុណ្ណោះក្នុងចំណោម ១៧ ប្រកួត។
លទ្ធផលមិនសមប្រកបបែបនេះបានធ្វើឲ្យ Fulham សម្រេចបញ្ចប់តំណែងលោក ដោយទុកឱកាសឲ្យ Scott Parker ដឹកនាំជំនួសបណ្តោះអាសន្ន។
Parker វ័យ៣៨ឆ្នាំបានក្លាយជាគ្រូទី៦របស់ Fulham បន្ទាប់ពីលោក Martin Jol, Rene Meulensteen, Felix Magath, Jokanovic និង Ranieri នេះឯង។ Parker ក៏ជាសមាជិកក្រុមជម្រើសជាតិអង់គ្លេស និងធ្លាប់ជាកីឡាករ Fulham ផងដែរ បន្ទាប់ពីចាកចេញពី Spurs នៅឆ្នាំ២០១៣៕
Tag:
បាល់ទាត់
Fulham
Claudio Ranieri
© រក្សាសិទ្ធិដោយ thmeythmey.com