អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង​អភិវឌ្ឍន៍​ដ៏​ច្រើន​ប្រមូលផ្តុំ​គ្នា​នៅតាម​បណ្តោយ​មហាវិថី​សម្តេច ហ៊ុន សែន​
01, Mar 2019 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បានធ្វើឱ្យ​ស្តង់ដារ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ខ្ពស់ជាង​មុន​បន្ថែមទៀត​បើ​ប្រៀបធៀប​ទៅនឹង​ប៉ុន្មាន​ឆ្នាំមុន​។ ការកើនឡើង​នៃ​ចំណូល​របស់​ប្រជាជន បានធ្វើឱ្យ​តម្រូវការ​អចលនទ្រព្យ​មានការ​កើនឡើង​ខ្ពស់​ដូចគ្នា​ដែរ​ព្រោះ​ប្រជាជន​កម្ពុជា​ឥឡូវ​និយម​ស្នាក់នៅ​សំណង់​គម្រោង​អភិវឌ្ឍន៍​ធំៗ ក៏ដូចជា​វិនិយោគ​ទៅលើ​គម្រោង​ទាំងនោះ​ផងដែរ​។​
 
​ដោយ​មើលឃើញ​ពី​ការរីកចម្រើន​ខាង​ផ្នែក​នេះហើយ ទើប​អ្នកវិនិយោគ​ខ្នាត​យក្ស​ជាច្រើន​សុទ្ធតែ​សម្លឹង​ឃើញ​សក្តានុពល​នៃ​តំបន់​ថ្មីៗ​ដើម្បី​ប្រែក្លាយ​តំបន់​ទាំងនោះ​ទៅជា​ទីប្រជុំ​ថ្មី​ប្រកបដោយ​ការរស់នៅ និង​ប្រក​បរបរ​បែប​ទំនើប​ទាន់សម័យ​។ ក្នុងនោះ​មហាវិថី​សម្តេច​ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) បាន​នឹង​កំពុង​ក្លាយជា​តំបន់​ដ៏​ពេញនិយម​បំផុត​មិន​ថា​សម្រាប់​អ្នកវិនិយោគ​ក៏ដូចជា​អ្នក​ដែល​កំពុង​ស្វែងរក​ទិញ​អចលនទ្រព្យ​។​
 
​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ដូចជា​អាគារ​ស្នាក់នៅ បុរី ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​កំសាន្ត ធនាគារ និង​ភោជនីយដ្ឋាន​ធំៗ​ដែល​នឹងមាន​វត្តមាន​នៅតាម​បណ្តា​យម​ហា​វិធី​ដ៏​ថ្មីស្រឡាង​មួយ​នេះ​មហាវិថី​នេះ​ក៏​នឹងមាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ល្បីៗ​ចំនួន​លេច​រូបរាង​ឡើង​នៅក្នុង​ពេ​លេ​ឆាប់ៗ​នេះដែរ​។​
​អាន​អត្ថបទ​បន្ថែម​អំពី​៖ មហាវិថី សម្តេច ហ៊ុន សែន​ក្លាយជា​ទិសដៅ​វិនិយោគ​ថ្មី​នៅ​ប៉ែក​ខាងត្បូង​
​គម្រោង​ទាំងនេះ​មាន​រួមមាន​៖
 
១. គម្រោង​បុរី អ & អេ​ហ្វ​
​គម្រោង​នេះ​ត្រូវបាន​អភិវឌ្ឍន៍​ដោយ ក្រុមហ៊ុន អ &​អេ​ហ្វ គ្រុប ដោយ​សាងសង់​សំណង់​ខុន​ដូ​ខ្នាត​យក្ស ដែល​គ្រប់​បណ្ត​ប់​នៅលើ​ផ្ទៃដី​៥៦០,០០០​ម៉ែត្រការ៉េ​។ គម្រោង​នេះ​មាន​ខុន​ដូ​ទំនើបៗ បូករួម​ជាមួយនឹង​ឧទ្យាន​ដ៍​ខៀវស្រងាត់​នៅក្នុង​គម្រោង​នេះ បង្កើតបានជា​សហគម​ន៍​ពណ៌​បៃតង​មួយ​ផ្ទាល់ខ្លួន​ផងដែរ​។​
 
២. គម្រោង​បុរី​វីឡា​វូដ​លែ​ន​
​គម្រោង​នេះ​គឺជា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ដ៏​ល្បី​គឺ​ក្រុមហ៊ុន​ណា​គី គ្រុប ដោយ​សាងសង់​លំនៅដ្ឋាន​ដូចជា​ផ្ទះ​វីឡា​ទោល វីឡា​ភ្លោះ និង​វីឡា​កូនកាត់​។ គោលបំនង​ដ៍​ធំ​នៃ​បុរី​វូ​ឌ​លែ​ន​ក្នុងការ​ផ្តល់ជូន​ទៅដល់​អតិថិជន​គឺជា​លំនៅដ្ឋាន​ប្រកបដោយ​ស្តង់ដារ​ប្រទេស​សឹង្ហ​បុរី ជាមួយនឹង​ការរស់នៅ​បែប​អភិជន​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង​។
៣. គម្រោង​ខុន​ដូលី​ង​ណាន​
​គម្រោង​លីង​ណាន​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Zhongjian Hesheng Properties Co Ltd. ដែល​បាន​សាងសង់​គម្រោង​នេះ​នៅលើ​ផ្ទៃដី​ជាង​២​ហិច​តា​ផ្តោត​សំខាន់​ទៅលើ​លំនៅដ្ឋាន​បែប​ខុន​ដូ​កម្ពស់​កប់​ពពក​។ គម្រោង​នេះ​មិន​ត្រឹមតែ​ជា​ល្អ​សម្រាប់​ការ​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ពិសេស​បំផុត​សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​ទៅលើ​ការជួល​ចេញ​ផងដែរ ព្រោះ​គម្រោង​នេះ​មាន​ការជួល​ត្រលប់​ទៅវិញ​ដោយ​ឱ្យ​ថ្លៃ​ចំណេញ​រហូតដល់​១២%​នៃ​តម្លៃ​យូ​នី​ត​នោះ​ក្នុង​មួយឆ្នាំ​ឯណោះ​។​
 
៤. គម្រោង​ខុន​ដូ Urban Village
​គម្រោង​Urban Village ជា​គម្រោង​ដែល​អភិវឌ្ឍន៍​រួមគ្នា​ដោយ​ក្រុមហ៊ុន Urban Hub ដែល​គម្រោង​ខុន​ដូ​មួយ​នេះ​ក៏​ផ្តោត​សំខាន់​ទៅលើ​ការ​ស្នាក់នៅ​បែប​ស៊ីវីល័យ​ហុំ​ព័ទ្ធ​ដោយ​ធម្មជាតិ​បៃតង​ស្រស់​បំ​ព្រម​។ ជាមួយនឹង​តម្លៃ​យ៉ាង​សមរម្យ គម្រោង​ខុន​ដូ​នេះ​ក៏មាន​ជម្រើស​បង់ប្រាក់​យ៉ាង​ងាយស្រួល​ទៀតផង ពោលគឺ​សាក​សម​បំផុត​សម្រាប់​អ្នក​ដែលមាន​ប្រាក់ចំនូល​មធ្យម​។​
 
៥. គម្រោង​បុរី​ប៉េង ហួត​
​មិន​ខុសពី​គម្រោង​ផ្សេងៗ​ដែល​សម្លឹង​មើលឃើញ​ពី​អនាគត​នៃ​តំបន់​នេះ​ទេ​សូម្បីតែ បុរី ប៉េង ហួត ក៏បាន​ដាក់​ទី​អភិវឌ្ឍន៍​នៅទីនេះ​ដែរ ដោយ​គម្រោង​របស់​បុរី​នេះ​មាន​ឈ្មោះថា ដឹ​ស្តា ដា​មិន​។ អ្វីដែល​ពិសេស​នោះ​គឺថា​គម្រោង​នេះ​ក៏​នឹង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​របស់ខ្លួន​មួយ​ស្របពេល​ជាមួយនឹង​គ្នា​នេះដែរ ដោយ​គម្រោង​នេះ​រឹតតែ​ធ្វើឱ្យ​តំបន់​នេះ​កាន់​តែមាន​ប្រជាប្រិយភាព​បន្ថែមទៀត​។
 
៦. គម្រោង​បុរី​លែ​ន​ម៉ាក​
​គម្រោង​នេះ​គឺជា​គម្រោង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន ដែល​ទើបតែនឹង​ប្រកាស​លក់​ផ្ទះ​ជាច្រើន​ប្រភេទ​មាន​តាំងពី​វីឡា​ទោល វីឡា​កូនកាត់ រឺ​ផ្ទះ​ប្រកប​អាជីវកម្ម​ជាដើម​
​ដើម្បី​ជា​ជម្រើស​ដល់​អតិថិជន​ដែល​កំពុងតែ​ស្វែងរក​លំនៅដ្ឋាន​ដែល​ខ្លួន​ប្រាថ្នា​។​ដូច្នេះ​សម្រាប់​បងប្អូន​ដែល​កំពុងតែ​សម្លឹងមើល​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ទីក្រុង​រណប​មួយ​នេះ​៕
 
​សូមកុំ​ភ្លេច​ពិចារណា​គម្រោង​ធំៗ​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ​ទាំង​៦​ខាងលើនេះ រឺក៏​អាច​ចូលទៅ​កាន់​គេហទំព័រ​ផ្សព្វផ្សាយ​អ​ចនទ្រ​ពុ្យ​ដើម្បី​មើល​ពី គម្រោង​ទាំងអស់ និង​គម្រោង​ផ្សេងៗ​ទៀត​ជាច្រើន​ទៀត​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​!
 
​ប្រភព​៖ realestate.com.kh!
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com