កីឡាអន្តរជាតិ
អន្តរជាតិ
Man City ចោល Nike ទៅចុះកិច្ចសន្យាថ្មីជាមួយ Puma ក្នុងតម្លៃ៨៦២លានដុល្លារ
× ក្លិប Manchester City និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡារបស់អាល្លឺម៉ង់ Puma បានប្រកាសកិច្ចព្រមព្រៀងជាមួយគ្នារួចរាល់ហើយដើម្បីឧបត្ថម្ភឯកសណ្ឋានថ្មី ក្នុងតម្លៃ៦៥០លានផោន (៨៦២លានដុល្លារអាមេរិក) ជាមួយកិច្ចសន្យារយៈពេល១០ឆ្នាំ។
Puma នឹងចូលមកជំនួស Nike វិញចាប់ពីចុងរដូវកាលនេះតទៅ បន្ទាប់ពីម្ចាស់ការពារជើងឯក Premier League បានយល់ព្រមចុះកិច្ចសន្យាថ្មី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ សម្រាប់កិច្ចព្រមព្រៀងថ្មីនេះ Man City អាចទទួលបានប្រាក់៦៥លានផោន (៨៦លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំពីក្រុមហ៊ុន Puma ដែលមានចំនួនច្រើនជាងការឧបត្ថម្ភរបស់ក្រុមហ៊ុន Nike បច្ចុប្បន្ន។
តម្លៃលើការឧបត្ថម្ភឯកសណ្ឋានរបស់ Puma នេះ នឹងធ្វើឲ្យក្រុមរហស្សនាមមេឃខៀវក្លាយជាក្លិបកីឡាបាល់ទាត់ទី៣លើលោក ដែលមានថ្លៃឈ្នួលខ្ពស់បំផុតបន្ទាប់ពី Barcelona និង Mancheter United។
សូមបញ្ជាក់ថា ក្រៅពីក្រុម Man City នៅអង់គ្លេស ក្រុមស្ត្រីនៅអូស្ត្រាលី រួមទាំងក្រុមនៅអេស្ប៉ាញ អ៊ុយរូហ្គាយ និងចិន ក៏នឹងប្រើប្រាស់សម្លៀកបំពាក់របស់ក្រុមហ៊ុន Puma ជាផ្លូវការ ចាប់ពីខែកក្កដា ឆ្នាំ២០១៩ ដូចគ្នាដែរ៕
Tag:
បាល់ទាត់
Manchester City
Nike
Puma
© រក្សាសិទ្ធិដោយ thmeythmey.com