អត្ថបទពាណិជ្ជកម្ម
កូនពៅ​នៃ​ត្រកូល Y ម៉ូ​ឌែ​ល vivo Y91C ចេញលក់​ជា​ផ្លូវការ​ហើយ​
01, Mar 2019 , 3:55 pm        
រូបភាព
ដោយ:
​កាលពី​អំឡុង​ខែមករា ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន vivo បានបង្ហាញ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ២​ម៉ូ​ឌែ​ល ដែល​វា​ត្រូវជា​សមាជិក​នៃ​ត្រកូល Y ផងដែរ នោះ​គឺ​ម៉ូ​ឌែ​ល vivo Y91 និង Y91i​។ វា​ជា      ស្មា​ត​ហ្វូ​ន​ស្ថិតក្នុង​តម្លៃ​កម្រិត​ថវិកា​មួយ ដែល​កំពុងតែ​មានការ​ចាប់អារម្មណ៍​ច្រើន​ផងដែរ​ពី​សំណាក់​មិត្តៗ​យុវវ័យ ដែល​និយម​ប្រើប្រាស់​ទៅលើ​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​។ នៅ​ថ្ងៃទី​១ ខែមីនា​នេះ vivo បាន​បើក​បង្ហាញ​មុខមាត់​កូនពៅ នៃ​ត្រកូល Y ម៉ូ​ឌែ​ល vivo Y91C និង​បាន​ចេញលក់ ជា​ផ្លូវការ​ចាប់ពីពេលនេះ​តទៅ​ដែរ​។​
 
​បើ​និយាយ​ចំពោះ​ការ​រចនា​របស់ vivo Y91C វិញ វា​មាន​រូបរាង​ដូច​ទៅនឹង​បងប្អូន​បង្កើត​របស់​វា​ដែរ​។ ប៉ុន្តែ​អ្វីដែល​ពិសេស​នោះ នៅពេលនេះ​វា​ត្រូវបាន​បង្ហាញ​ចេញមក ជាមួយ​ជម្រើស​ដល់​ទៅ 3 ពណ៌ គឺ ពណ៌​Fusion Black / ពណ៌​Ocean Blue និង ពណ៌​Sunset Red​។ ពណ៌​ទាំង​៣​នេះ សុទ្ធសឹងតែ​ជា​ជម្រើស​ពណ៌​ថ្មី ដែល​បង្ហាញ​ចេញមក​ជាមួយ​ភាពទាន់សម័យ ពោរពេញ​ដោយ​ភាពលេច​ធ្លោ ស៊ីវីល័យ ហើយក៏​ជា​ជម្រើស​ដ៏​សាក​សម​ផងដែរ សម្រាប់​មិត្តៗ​យុវវ័យ​សម័យថ្មី​។ រីឯ​តម្លៃ​លក់​នៅលើ​ទីផ្សារ vivo Y91C ត្រូវបាន​ដាក់លក់​ក្នុង​កញ្ចប់​តម្លៃ​ $149 តែប៉ុណ្ណោះ ដែលជា​តម្លៃ ដ៏​សមរម្យ​មួយ សម្រាប់​អ្នក​ដែលមាន កម្រិត​ថវិកា​មធ្យម ក៏​អាច​ជាវ​យកទៅ​ប្រើប្រាស់​បាន​ដែរ​។ មិនតែប៉ុណ្ណោះ​ព្រមទាំង​មាន​បន្ថែម​ជូន​នូវ​កាដូ អំពូល LED ដ៏​ស្រស់ស្អាត​មួយ​ដែរ​ផង ។​


 
​ចំពោះ​លក្ខណៈសម្បត្តិ​របស់​វា​វិញ​មាន​ដូចខាងក្រោម​៖
 
-    ប្រើ​បន្ទះ​ឈី​ប MediaTek 6762R, CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2 GHz​។​
-    មាន​រ៉េ​ម 2GB, អង្គ​ផ្ទុក​ទិន្នន័យ 32GB និង​អាច​ថែម​ក្រៅ​បាន 256GB​។​
-    មាន​ថ្ម​ទំហំ 4030 mAh​។​
-    ដំណើរការ​ដោយ Android 8.1 និង​ស្បែក Interface ប្រភេទ Funtouch OS 4.5​។​
-    អេក្រង់ 6.22 អ៊ី​ញ FullView-Display ក្នុង​កម្រិត​បង្ហាញ​រូបភាព HD+ (1520 x 720) pixels ។​
-    មាន​កាមេរ៉ា​មុខ​ទំហំ 5MP, កាមេរ៉ា​ក្រោយ 13MP ។​
-    អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​។​
-    មានមុខ​ងារ Face Unlock ។​
 
​នៅចាំ​អី​ទៀត​តោះ​សម្រាប់​អតិថិជន​របស់ vivo ដែល​ចង់​ក្លាយខ្លួនជា​ម្ចាស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ vivo Y91C នេះ អ្នក​អាច​រក​ជាវ​បាន​នៅតាម​បណ្តា​ហាង​នានា​ទូទាំងប្រទេស ដែលជា​តំណាង ចែកចាយ​របស់ vivo ចាប់ពី​ថ្ងៃទី​១ ខែមីនា​នេះ​តទៅ​។ លោកអ្នក​ក៏​នឹង​ទទួលបាន​ការធានា​ត្រឹមត្រូវ​ផងដែរ​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com