ជាតិ
សង្គមជាតិ
អាវុធ​ខូចគុណភាព​ជាង​១​ម៉ឺន​ដើម នឹងត្រូវ​យកទៅដាក់​តាំង​ក្នុង​សារមន្ទីរ​ខេត្តសៀមរាប
01, Mar 2019 , 9:39 pm        
រូបភាព
កាំភ្លើងខូចគុណភាព ដាក់បង្ហាញក្នុងពិធីប្រគល់ទៅឲ្យសីម៉ាក់
កាំភ្លើងខូចគុណភាព ដាក់បង្ហាញក្នុងពិធីប្រគល់ទៅឲ្យសីម៉ាក់
​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ បានប្រគល់​អាវុធ​ខូចគុណភាព​ជាង​១​ម៉ឺន​ដើម នៅ​ព្រឹក​ថ្ងៃទី​១ មីនា ឆ្នាំ​២០១៩​នេះ ទៅ​ឲ្យ​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) ដើម្បី​យកទៅ​ដោះ​បំបែក និង​កាត់​បន្សាប​គុណភាព​អាវុធ​ទាំងស្រុង​។

 
​ក្នុង​ពិធី​ប្រគល់​អាវុធ​ខូចគុណភាព​ទាំងនោះ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ជាក់ថា​៖«​អាវុធ​ទាំងអស់ នឹងត្រូវ​ដំណើរការ​ដោះ​បំបែក និង​កាត់​បន្សាប​គុណភាព​របស់​វា​ទាំងស្រុង​តែម្ដង មុននឹង​យកទៅដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​មីន​នៅ​ខេត្តសៀមរាប​» ។ លោក បាន​អះអាងថា យុវជន​ជំនាន់​ក្រោយ នឹង​បាន​សិក្សា និង​បាន​ឈ្វេងយល់​ពី​វិបត្តិ​ក្នុងសង្គម និង​ក្រោយ​សង្គ្រាម​ទាក់ទង​នឹង​គ្រាប់មីន គ្រាប់​មិនទាន់​ផ្ទុះ ក៏ដូចជា​អាវុធយុទ្ធភណ្ឌ​គ្រប់​ប្រភេទ​។ 
 
​មកដល់ពេលនេះ កម្ពុជា បាន​កិនកម្ទេច​អាវុធ​ខូចគុណភាព​ជាង​៥០​លើក​ហើយ ដោយមាន​អាវុធ​សរុប​ជាង​២​សែន​ដើម ដែល​ត្រូវកម្ទេច​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​លោក សេង ភូមី អគ្គ​ស្នងការរង​នគរបាលជាតិ ក្នុង​ពិធី​ប្រគល់​-​អាវុធ​ខូចគុណភាព​ទៅ​ឲ្យ​ស៊ីម៉ាក់ ៕


 មន្រ្តីស៊ីម៉ាក់ និងនគរបាល ក្នុងពិធីប្រគល់អាវុធខូចគុណភាពទៅឲ្យស៊ីមាក់

Tag:
 អាវុធ​ខូចគុណភាព​
  ស៊ីម៉ាក់​
© រក្សាសិទ្ធិដោយ thmeythmey.com