អត្ថបទពាណិជ្ជកម្ម
Metfone បាន​នាំយក​នូវ​ដំណោះស្រាយ​អំពី​ការ​ប្រែ​ផ្នែក​ឌីជីថល ទៅកាន់​កម្មវិធី​ទូរគមនាគមន៍​ដ៏​ធំ​មួយ MWC2019
02, Mar 2019 , 2:07 pm        
រូបភាព
ដោយ: ថ្មីៗ
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (MPTC)        បាន​អញ្ជើញ​ទស្សនាការ​តាំងពិព័រណ៍​របស់ Metfone នៅ MWC2019 កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ។
 
​នៅក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ ឯកឧត្តម ត្រាំ អ៊ីវតឹក បានបង្ហាញ​នូវ​គោលបំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ Metfone ដើម្បី​ផ្គត់ផ្គង់​នូវ​សេវាកម្ម ICT ក្នុង​តំបន់​មួយចំនួន នៅតាម​សាលារៀន​។  លោក បាន​សង្កត់ធ្ងន់ថា ៖«​ការអប់រំ គឺ​ត្រូវបាន​ចាត់ទុកថា​ជា មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នៅ​កម្ពុជា​»​។ 
 
​បច្ចុប្បន្ន​មាន​សាលារៀន ចំនួន​៥០០​កន្លែង​នៅ​ទូទាំងប្រទេស ក្នុងនោះ​មានតែ ៧០​សាលារៀន​តែប៉ុណ្ណោះ​ដែលមាន​អ៊ី​ន​ធឺ​ណេ​ត​ប្រើប្រាស់​។ លោក​ត្រាំ អ៊ីវតឹក ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា Metfone និង​ចូលរួម​ក្នុង​គម្រោង​នេះ ដើម្បី​ផ្ត​ត់​ផ្គង់​នូវ​សេវា​អ៊ី​ន​ធឺ​ណេ​ត និង​កុំព្យូទ័រ​ទៅកាន់​សាលារៀន​។ ឯកឧត្តម បាន​បន្ថែម​ផងដែរ​ថា Metfone គួរតែ​ពិចារណា​ក្នុងការ​ផ្គត់ផ្គង់​នូវ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍ សម្រាប់​គម្រោង​សុខភាព​សាធារណៈ និង​ផ្តល់​ប្រព័ន្ធ Wi-Fi ដោយ​ឥតគិតថ្លៃ នៅក្នុង​ក្រុង​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​លោក Pham Dinh Chuong អគ្គនាយក​គ្រប់គ្រង​ទូទៅ​របស់​វៀត​ធែ​ល​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ Metfone ជានិច្ចកាល​បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ចូលរួម​នៅក្នុង​គម្រោង ហើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ  នឹងដាក់​កិច្ចការ​ទាំងអស់នេះ​ចូលក្នុង​គម្រោង​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​។​
  
 
​អម​ជាមួយនិង​សេវា​គ្របដណ្តប់​ទូទាំង​តំបន់​រាជធានី និង​ខេត្ត ប្រជាជន​ទាំងអស់​ក៏​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​សេវាកម្ម​របស់​ក្រុមហ៊ុន​វៀត​ធែ​ល ដូចជា​ប្រព័ន្ធ​អ៊ីនធឺណិត ខ្សែកាប​អុ​ប​ទិច​(Fiber Optic Cable) Electronic Wallets ប្រព័ន្ធ​ទូរគមនាគមន៍​ដ៏ទៃទៀត និង​សេវាកម្ម ICT​ដែលមាន​គុណភាព​ល្អ ជាមួយ​តម្លៃ​សមរម្យ​។ នេះ​បើតាម​លោក Pham Dinh Chuong​។​
​ប្រព័ន្ធ​សន្តិសុខ និង​សេវាកម្ម​ទូរគមនាគមន៍​ដ៏ទៃទៀត​របស់ Metfone ត្រូវបាន​បង្កើត​ឡើងលើ​មូលដ្ឋាន​បច្ចេកវិទ្យា​ទំនើប ដូច​ទៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​។ Metfone ទើបតែ​ប្រារព្ធ​ខួប​១០​ឆ្នាំ នៃ​ការចាប់ផ្តើម​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា​។ ទោះ​ប្រឈម​ជាមួយ​គូប្រកួត​ប្រជែង​ចំនួន​៧ ក៏ Metfone នៅតែ​អាច​ឈរឈ្មោះ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​លេខ​១​នៅ​កម្ពុជា​ផងដែរ​។

រហូតមកទល់​ពេលនេះ Metfone មាន​អតិថិជន​ប្រើប្រាស់​ប្រមាណ ៩​លាន​នាក់ អ្នកប្រើប្រាស់ Fixed Broadband ១០​ម៉ឺន​នាក់ ហើយក៏​នៅតែ​អាច​រក្សា​បានជា​ក្រុមហ៊ុន​ទូរគមនាគមន៍​លេខ​១ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ វត្តមាន​របស់ Metfone ក៏បាន​រួមចំណែក​ធ្វើ​ឲ្យ​តារាង​តម្លៃ​របស់​ប្រព័ន្ធ​ទូរគមនាគមន៍​ធ្លាក់​ថ្លៃ​ជា​មធ្យម​ពី ២​ទៅ​៤​ដង​ផងដែរ​។ 
 
​អត្រា​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​បាន​កើនឡើង​ពី ២​ទៅ​១០​ដង (​ទូរស័ព្ទ​ចល័ត​បាន​កើន​ពី ២៩​ភាគរយ ទៅ​៨០​ភាគរយ និង Fixed Broadband បាន​កើន​ពី ២​ភាគរយ ទៅ​១៥​ភាគរយ​)​។ ក្នុង​ឆ្នាំ​២០១៦ Metfone ទទួលបាន​នូវ​រហ័ស​នាម​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៍​ឆ្នើម​បំផុត​របស់​ពិភពលោក​នៅ​កម្ពុជា ដែល​បានជ្រើសរើស​ដោយ Brand Finance ជា​អ្នក​ប្រឹក្សា​ឈានមុខ​គេ​ផ្នែក​យុទ្ធសាស្ត្រ និង​វាយតម្លៃ​លើ​ស្លាក​សញ្ញា ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​៕

 

 

© រក្សាសិទ្ធិដោយ thmeythmey.com