កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឈ្នះ Premier League ១៣​លើក ស្មើ Chelsea, Arsenal, Man City, Leicester និង Blackburn បូក​ចូលគ្នា​
02, Mar 2019 , 8:30 pm        
រូបភាព
​ចាប់តាំងពី​ពាន​លំដាប់​កំពូល​អង់គ្លេស​ប្តូរ​ឈ្មោះ​ពី English top flight division 1 ទៅជា English Premier league ក្នុង​ឆ្នាំ​១៩៩២ មក ក្រុម Manchester United បាន​រ៉ាប់រង​លើក​ពាន​នេះ​ច្រើនជាងគេ​រហូតដល់​ទៅ ១៣​សម័យ ក្នុងចំណោម​២៦​រដូវ​កាល​។ ជោគជ័យ​របស់​ក្រុម​រហស្សនាម​បិសាច​ក្រហម​គឺ​ដោយសារ​ការដឹកនាំ​រប​ស់លោក Sir Alex Ferguson ដែល​លោក​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ក្នុង​ឆ្នាំ​១៩៨៦​។​


​យ៉ាងណាក៏ដោយ​ចាប់តាំងពី​ការចាកចេញ​របស់ Sir Alex ក្នុង​ឆ្នាំ​២០១៣ ក្លិប​បាល់ទាត់​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ​មិន​ធ្លាប់​ស្គាល់​រសជាតិ​ពាន​នេះ​នៅឡើយ​ទេ និង​ព្រមទាំង​ធ្លាក់​ទម្រង់​លេង​ថែមទៀត​។​
 
​ក្រៅពី Man Utd ក្លិប​ដែល​ធ្លាប់​ឈ្នះ​ពាន Premier league នេះ​មានតែ Arsenal, Chelsea, Manchester City, Leicester City និង Blackburn Rovers ដែល​លេង​ក្នុង​ក្របខណ្ឌ Championship បច្ចុប្បន្ន​ប៉ុណ្ណោះ​។​
 
Chelsea ឈរ​នៅ​លេខ​រៀង​ទី​២​បន្ទាប់ពី Man Utd ក្នុងនាម​ក្រុម​ដែល​លើក​ពាន​កំពូល​អង់គ្លេស​នេះ​ច្រើនជាងគេ​ក្រោយ​ឈ្នះ ៥​លើក តាម​ពីក្រោយ​ដោយ Arsenal និង Man City ឈ្នះ​៣​លើក​ដូចគ្នា ហើយ Leicester City និង Blackburn Rovers បាន​ម្នាក់​១​លើក​។ 
 
​ក្នុង​រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​យើង​សង្កេតឃើញថា​ក្រុម​រហស្សនាម​មេឃ​ខៀវ​ដែលមាន​លោក Pep Guardiola ជា​អ្នកចាត់ការ​បាន​ដឹកនាំ​ក្រុម​នេះ​ឲ្យ​មាន​ទម្រង់​លេង​ដ៏​ល្អ​មួយ និង​ជួយ​ក្រុម​លើក​ពាន​នេះ​កាលពី​រដូវ​កាល​មុន​។ Man City ដែលជា​ក្រុម​ការពារ​ជើងឯក​កំពុងមាន​ពិន្ទុ​ប្រដេញ​គ្នា​ជាមួយ​ក្រុម​កំពូល​តារាង Liverpool ក្នុងការ​ប្រជែង​ពាន​សម្រាប់​រដូវ​កាល ២០១៨-២០១៩ នេះ​៕
  



 

 
 
​កាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ក្រុម​ដែល​ឈ្នះ​ពាន​ក្របខណ្ឌ Premier League និង Top 4 ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​៖
 




Tag:
 បាល់ទាត់​
  Premier league
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com