ជាតិ
សង្គមជាតិ
និស្សិត​ពេទ្យ​បារាំង​៤​នាក់​ជ្រើសរើស​ពេទ្យ​មួយ​នៅ​តាកែវ ជាទី​តាំង​កម្មសិក្សា​នៅ​ឆ្នាំ​២០២០
16, Apr 2019 , 10:59 pm        
រូបភាព
ដោយ: ធីតា
​និស្សិត​ស្រី​ជនជាតិ​បារាំង​៤​នាក់​ដែល​រៀន​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​គិ​លាប​នុ​ដ្ឋា​ន​ក្រុង Bourges (IFSI) បានសម្រេច​ជ្រើស​រើសយក​ខេត្តតាកែវ ជាទី​តាំង​នៃ​ការបំពេញ​កម្មសិក្សា​នៅក្រៅ​ប្រទេស​ជា​លើកដំបូង​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌​មានបារាំង Le Berry Republicain​។​

 
​និស្សិត​ឈ្មោះ Choe Turpin, Daniela Paiva Santos, Alicia Metenier និង Emeline Magnard ត្រូវបាន​តម្រូវ​ឲ្យ​ជ្រើសរើស​ទីតាំង​សម្រាប់​ការចុះ​កម្មសិក្សា​បញ្ចប់​ការសិក្សា​ជំនាញ​គិ​លាប​នុ​ដ្ឋា​ក​របស់ខ្លួន​។ «​គំនិត​នៃ​ការចាកចេញ​ទៅកាន់​កម្ពុ​ជា ស្ថិតក្នុង​ការគិត​រប​ស់​ពួកយើង​តាំងពី​ឆ្នាំមុន​មកម្ល៉េះ​។ ពួកយើង​មិន​ធ្លាប់ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ឡើយ លើកលែងតែ​អ្នកខ្លះ​ធ្លាប់​ទៅ​អ៊ីតាលី​»​។ នេះ​ជាការ​អះអាង​របស់​និស្សិត​ស្រី​ទាំង​៤​រូប​។​
 
​អនាគត​គិលានុបដ្ឋាយិកា​ទាំង​៤​រូប រៀបចំ​គម្រោង​មក​កម្ពុជា​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០  ដោយ​ជ្រើស​រើសយក​មន្ទីរពេទ្យ​មួយ​ដែលមាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តតាកែវ សម្រាប់​កម្មសិក្សា​របស់​ខ្លួន ក្រោម​កិច្ចសហការ​រៀបចំ​ពី​សមាគម​បេសកកម្ម​កម្មសិក្សា (Association Mission Stage-AMS)​។​
 
​តាម​សំដី​ដែល​ដកស្រង់​ដោយ Le Berry Republicain កញ្ញា Chloe Turpin បាន​អះអាងថា​៖ «​យើង​ចង់ឃើញ​ប្រទេស​ដូចជា​កម្ពុជា ចង់ឃើញ​មធ្យោបាយ​ប្រើប្រាស់​នៅក្នុង​មន្ទីរពេទ្យ និង​ស្វែងយល់​ពី​ជំនឿ វប្បធម៌ និង​ផ្នែកអនាម័យ​ជាដើម​»​។​
 
​ជាមួយ​គម្រោង​ថវិកា​ប្រមាណ​៨០០០​អឺរ៉ូ (​ជាង​៩០០០​ដុល្លារ​អាមេរិក​) និស្សិត​ទាំង​៤​រូប​បានរៀបចំ​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ ក្នុងនោះ មានការ​ដាក់លក់​នៅ Crepes និង​ក្រដាស​កាដូ នៅក្បែរ​សាលារៀន និង​ក្លិប​កីឡា ជាដើម​៕
 

Tag:
 អប់រំ​
  កម្មសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com