អត្ថបទពាណិជ្ជកម្ម
វគ្គ​ជម្រុះ​Tiger Street Football Festival 2019 នៅ​មណ្ឌល​ខេត្តកណ្តាល​ចាប់ផ្តើម​ការប្រកួត​ហើយ​
03, Mar 2019 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តកណ្តាល​៖​ការប្រកួត​ជម្រុះ​មណ្ឌល​ទី​៨​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់​នៃ​ក្របខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 នា​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩  នេះ បានចាប់ផ្តើម​បើក​ជា​ផ្លូវការ​ហើយ​នៅ សួនច្បារ​មាត់ទន្លេ​ច្រមុះជ្រូក ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​ការចូលរួម​ពី​ក្រុម​ចំនួន​៤៦​ក្រុម​។ ចំពោះ ក្រុម​ដែល​ចូលរួម​ក្នុង​ពិធី​បើក​ក៏​ទទួលបាន វត្ថុ​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុន ស្រា​បៀរ​ថៃ​ហ្គ័​រ​ផងដែរ​។​
 
​លោក ទុយ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​និយាយថា ការប្រកួត​នេះ ជា​ឆ្នាំ​ទី​៧​ហើយ ដែល​ក្រុមហ៊ុន ស្រា​បៀ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​នេះ ក្នុងការ​ផ្តល់ឱកាស​ដ​ល់​ប្អូនៗ​យុវជន​ដែល​ស្រលាញ់​កីឡាបាល់ទាត់ បាន​បញ្ចេញ​សមត្ថភាព​ប្រកួតប្រជែង​ដណ្តើមពាន់​រង្វាន់​។​ជាធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​យ៉ាងណាក៏ដោយ​សហព័ន្ធ​កីឡាបាល់ទាត់ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើក​ការគោរពវិន័យ ហើយ​សង្ឃឹមថា​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​កីឡា​លេង​ដោយ Fair Play គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នករៀបចំ​កម្មវិធី​។​
 
 
​លោក Roderick Leong នាយក​ផ្នែក​លក់​ស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​មានប្រសាសន៍ថា Tiger Street Football Festival 2019 នេះ​ជា​លើក​ទី​៧ នឹង​ជា​ឆ្នាំ​ទី​២​នៅ​ទឹកដី​ខេត្តកណ្តាល ហើយ​ព្រឹត្តិការណ៍​កាន់តែ​ធំ​ជាង​មុន​និង​មាន​មណ្ឌល ប្រកួត​រហូតដល់​៩​ទីតាំង ក្រុម​ចូលរួម​ប្រកួត​ដល់​ទៅ​ជាង​៧០០​ក្រុម និង​មាន​រង្វាន់​ដ៏​ច្រើន​សរុប​រហូតដល់ ៥០,០០០​ដុល្លារ ។ មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ កំពូល​តារាបាល់ទាត់ ពិភពលោក គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។​
 
 
​សូមបញ្ជាក់ថា ការប្រកួត​នៅ​មណ្ឌល​ខេត្តកណ្តាល​នេះ ក្រុម​ដែល​ប្រជែង​បាន​ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួលបាន​ប្រាក់រង្វាន់​១០០០​ដុល្លារ ក្រុម​លេខ​២​ទទួលបាន​ទឹកប្រាក់​៧០០​ដុល្លារ ក្រុម​លេខ​៣​ទទួលបាន​ថវិកា​៣៥០​ដុល្លារ និង​ក្រុម​លេខ​៤​ទទួលបាន​១៥០​ដុល្លារ​។ 
 
​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com