ជាតិ
រថយន្ត
សង្គមជាតិ
សាធារណជន នឹងបានធ្វើដំណើរលើស្ពានជ្រោយចង្វារទីមួយមុនចូលឆ្នាំខ្មែរ
× ភ្នំពេញ៖ អាជ្ញាធរនឹងដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ននូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមព័ត៌មានលើហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្ដីទីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ខែកុម្ភៈ បានត្រួតពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្ដារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីធានាថាស្ពាននេះ អាចឲ្យសាធារណជនប្រើប្រាសមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ក្រសួងឲ្យដឹងថា គម្រោងស្ដារស្ពានមួយនេះសម្រេចបាន ៩៧ភាគរយដែលលឿនជាងផែនការ ហើយក្រុមហ៊ុនសាងសង់ប្ដេជ្ញាបញ្ចប់ការងារសេសសល់ ដើម្បីអាចដាក់ឲ្យដំណើរការមុនចូលឆ្នាំ។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយប្រមាណ ៣០លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដ៏ចំណាស់មួយនេះ ដែលត្រូវបានសាងសង់តាំងពីឆ្នាំ១៩៦៣ មកម្ល៉េះ៕
© រក្សាសិទ្ធិដោយ thmeythmey.com