ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! សម្រក​ក្បាលពោះ​រក្សា​រាង​ស្លី​ម​ស្រស់ស្អាត ជាមួយ​ភេសជ្ជៈ​ធម្មជាតិ​នេះ​
04, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ថា​តើន​រណា​ទៅ​មិន​ចង់បាន​រាង​ស្លី​ម​ស្អាត​នោះ​? ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ចង់បាន​រូបរាង​ស្រស់ស្អាត​ក្បាលពោះ​រាបស្មើ ប៉ុន្តែ​មិនដឹងថា​គួរ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​តាមរបៀប​ណា​មែន​ទេ​? ងាយ​ណាស់​!



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ភេសជ្ជៈ​បែប​ធម្មជាតិ​ដ៏​ពិ​សេសមួយ​ផ្សំ​ឡើង​ពី ត្រសក់​, ក្រូចឆ្មារ​, ជី​អង្កាម និង​ខ្ញី ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​សម្រក​ក្បាលពោះ​បាន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍ ៖

•​    ​អត្ថប្រយោជន៍​នៃ​គ្រឿងផ្សំ​ទាំង ៤

១. ត្រសក់​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទឹក ហើយ​មាន​ផ្ទុក​ជាតិ​កាឡូរី​តិច​បំផុត​ដែល​ល្អ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ លើសពីនេះទៅទៀត ការ​ទទួលទាន​ត្រសក់​ក៏​ផ្ដល់ឱ្យ​រាងកាយ​នូវ​អត្ថប្រយោជន៍​ច្រើន​ផ្សេងទៀត​ដូចជា ជួយ​សម្អាត​ពោះវៀន​តាមរយៈ​លក្ខណៈសម្បត្តិ laxative ធម្មជាតិ​, បង្កើន​ជាតិ​រំអិល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​, គ្រប់គ្រង​កម្រិត​នៃ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​, ការពារ​ស្រទាប់​ក្រពះ និង​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម​។​

២. ខ្ញី​

​មិន​ត្រឹមតែ​ជួយ​កម្ចាត់​ខ្លាញ់​ដែល​លើស​ចេញពី​ក្បាលពោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញី​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​, ជាតិ​រ៉ែ​, អាស៊ីត​អា​មី​ណូ​, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ប្រសើរ​សម្រាប់​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេងៗ​។​

៣. ក្រូចឆ្មារ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C, ប៉ូ​តា​ស្យូ​ម​, វីតាមីន B, វីតាមីន B1, ម៉ាញ៉េ​ស្យូ​ម និង​កាល់ស្យូម​។ ដូច្នេះ​ក្រៅពី​ជួយ​ដល់​ការ​សម្រក​ទម្ងន់ ការ​ទទួលទាន​ក្រូចឆ្មារ​ក៏​នឹង​ជួយ​ឱ្យ​អ្នករក្សា​បាន​នូវ​សុខ​ភាពល្អ​រឹងមាំ​ផងដែរ​។​

៤. ជី​អង្កាម​

​ក៏​មិន​ខុសពី​គ្រឿងផ្សំ​ប៉ុន្មាន​មុខ​ខាងលើ​ដែរ ក្រៅពី​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​ហើយ​នោះ ជី​អង្កាម​ក៏មាន​ប្រសិទ្ធិភាព​ជួយ​ដោះស្រាយ​បញ្ហា​សុខភាព​ជាច្រើន​ផ្សេងទៀត​ដូចជា អាកា​រៈ​
​ហើមពោះ​, បញ្ហា​ពាក់ព័ន្ធ​នឹង​ការឡើង​ជាតិ​ហ្គាស​ក្នុង​រាងកាយ​, បញ្ហា​ស្បែក​, រន្ធ​ញើស​រីក​ធំ​, គេង​មិន​លក់ និង​តានតឹង​ក្នុង​អារម្មណ៍​ផងដែរ​។​

•​    ​របៀប​ធ្វើ​ភេសជ្ជៈ​សម្រក​ក្បាលពោះ និង​រក្សាសុខ​ភាពល្អប្រសើ​រ


– អ្វីដែល​អ្នកត្រូវការ គឺ ជី​អង្កាម ១០ ស្លឹក​, ក្រូចឆ្មារ ៤ ផ្លែ​, ខ្ញី ១ មើម​, ត្រសក់​ទំហំ​ល្មម ១ ផ្លែ និង​ទឹក​ឆ្អិន ១ លីត្រ​។​
– អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ត្រូវ​លាង​សម្អាត​គ្រឿងផ្សំ​ទាំងអស់​ឱ្យ​ស្អាត សឹម​ចាប់ផ្ដើម​ហាន់​ត្រសក់​, ខ្ញី និង​ក្រូចឆ្មារ​ជា​ចំណិត​ស្ដើងៗ ហើយ​កុំ​ភ្លេច​យក​គ្រាប់​ក្រូច​ចេញ​។ ដាក់​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ម៉ាស៊ីន​កិន​ក្រឡុក រួច​បន្ថែម​ទឹក​ចូល និង​កិន​ក្រឡុក​សម្រាប់​រយៈពេល​ប្រមាណ ២ វិនាទី ឬ​រហូតដល់​ម៉ដ្ឋ​។ បន្ទាប់​មកចាក់​ល្បាយ​ភេសជ្ជៈ​នេះ​ក្នុង​ដប​បិត​ជិត ហើយ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​សម្រាប់​រយៈពេល ៦ ម៉ោង​សិន សឹម​យកមក​ទទួលទាន​ជាប្រចាំ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com