អត្ថបទពាណិជ្ជកម្ម
Tiger Street Football Festival 2019៖ ក្រុម TN Kandal“A” ដឹក​ដៃជើង​ខ្លាំង​៣​ក្រុម​ទៀត ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​
04, Mar 2019 , 4:27 pm        
រូបភាព
ដោយ:
​ខេត្តកណ្តាល​៖ ព្រឹត្តិការណ៍​ការប្រកួត នៃ​ក្របខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 បាន​រកឃើញ​កីឡាករ​៤​ក្រុម​ទៀត នៅ​មណ្ឌល​ខេត្តកណ្តាល ដើម្បី​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ប្រ​ពឹ​ត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​១៦ និង​ទី​១៧ ខែមីនា​នេះ​។ ក្រុម TN Kandal “A” នៅតែ​រក្សា​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល បន្ទាប់​យកឈ្នះ​លើ​ក្រុម SERV “A”  ៣ ទល់ ២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​យប់​ថ្ងៃទី​៣ ខែមីនា នៅ​មណ្ឌល​ទី​៨ នា​សួនច្បារ​ច្រមុះជ្រូក​មាត់ទន្លេ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយ​ការប្រកួត​មាន​៤៦​ក្រុម​។

 សម្រាប់​ក្រុម TN Kandal “A” មុននឹង​បាន​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល ដោយ​យកឈ្នះ​ក្រុម Blue Moon “A” លទ្ធផល ៥​ទល់​២ និង​ក្រុម SERV “A” យកឈ្នះ​ក្រុម​ព្រែកប្រា​កីឡា “A” លទ្ធផល ៤​ទល់​៣ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ចំពោះ​ផ្តាច់ព្រ័ត្រ​ក្រុម TN Kandal “A” យកឈ្នះ​លើ​ក្រុម SERV “A” ៣​ទល់​២ ហើយ​ក្រុម​ព្រែកប្រា​កីឡា “A”  ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​ក្រុម Blue Moon “A” លទ្ធផល ៣​ទល់​២ ។​








 
​ចំពោះ​រង្វាន់​ក្រុម​ជើងឯក មណ្ឌលកណ្តាល គឺ​ក្រុម TN Kandal “A” ទទួលបាន​ប្រាក់រង្វាន់​១,០០០​ដុល្លារ​។  ក្រុម​ជើងឯក​រង គឺ​ក្រុម SERV “A” ទទួល​ប្រាក់រង្វាន់​៧០០​ដុល្លារ​។ ក្រុម​ចំណាត់ថ្នាក់​លេខ​៣ គឺ​ក្រុម​ព្រែកប្រា​កីឡា “A”​ប្រាក់រង្វាន់​៣៥០​ដុល្លារ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ Blue Moon “A” ទទួលបាន​ប្រាក់រង្វាន់​១៥០​ដុល្លារ​។​





​ដោយឡែក​មណ្ឌល​ខេត្តកណ្តាល ដែលជា​មណ្ឌល​ទី​៨​នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត​យក​៤​ក្រុម ដើម្បី​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេស​មានឱកាស​ជួប​ផ្ទាល់ ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។​

​បន្ទាប់ពី​ការប្រកួត​បានបញ្ចប់ ក៏មាន​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នាពេល​រាត្រី​ផងដែរ ដោយមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា រួមមាន លោក ព្រាប សុវត្ថិ​,​អ្នកនាង ពេជ្រ សោភា​, លោក នី រតនា​,​កញ្ញា ឈិន ម៉ា​និ​ច​,​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង​ឌី​ជេ Maily ។ តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង ជា​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ក្រុង​តាខ្មៅ​សប្បាយរីករាយ និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង យ៉ាង​សប្បាយរីករាយ គ្រប់គ្នា​ពេញ​ខាងមុខ​ឆាក​តន្ត្រី​។





​ស្រា​បៀ​ថៃ​ហ្គ័​រ ជា​ស្រា​បៀ​ដែលមាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក​។ ស្រា​បៀ​ថៃ​ហ្គ័​រ ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ ច្រើនជាង​៤០​មេដាយ ផ្នែក​រសជាតិ និង​គុណភាព​។​

​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com