ជាតិ
សង្គមជាតិ
ក្រសួងការពារជាតិ ត្រៀមកម្លាំងដឹកទឹកជូនពលរដ្ឋតាមខេត្ត ដែលអាចប្រឈមនឹងការរាំងស្ងួត រូបភាពពីកងពលតូចដឹកជញ្ជូនលេខ៩៩
× សម្តេច ទៀ បាញ់ រដ្ឋមន្រី្តក្រសួងការពារជាតិ បានប្រាប់លោក ហ៊ុន សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឲ្យត្រៀមកម្លាំងទាហាន រថយន្ត ស៊ីទែនទឹក និងម៉ាស៊ីនបូមទឹក ដើម្បីដឹកទឹក ផ្ដល់ជូនប្រជាពរដ្ឋ តាមបណ្ដាលខេត្ត ដែលប្រឈមនឹងគ្រោះរាំងស្ងួត ដោយសារអាកាសធាតុប្រែប្រួល នៅពេលខាងមុខនេះ។
គេហទំព័រហ្វេសប៊ុកផ្លូវការរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ បានបង្ហោះព័ត៌មានថា កម្លាំងទាហាន៣០០ រថយន្ត១០០គ្រឿង ស៊ីទែនទឹក១០០ និងមានម៉ាស៊ីនបូមទឹក៣០គ្រឿង ដែលត្រូវបានរៀបចំទុកសម្រាប់ប្រតិបត្តិការនេះ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧទុនិយម បានព្យាករថា រដូវប្រាំងឆ្នាំនេះ នឹងកើនកម្តៅខ្លាំង ដែលអាចប្រឈមនឹងបញ្ហាកង្វះទឹក៕
Tag:
អាកាសធាតុ
ក្រសួងការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com