លោក Felix ប្រាប់ពីមូលហេតុជ្រើសរើស U22 ប្រកួតជាមួយជម្រើសជាតិបង់ក្លាដែស
08, Mar 2019 , 10:19 pm
រូបភាព
លោក Felix Dalmas និយាយក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃ៨ ខែមីនា ឆ្នាំ២០១៩, រូបភាពពី FFC
×
ដោយ:
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បានបង្កើតភាពងឿងឆ្ងល់ដល់អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា តាមរយៈការជ្រើសរើសក្រុមយុវជនអាយុក្រោម២២ឆ្នាំ ឲ្យប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែស។ សម្រាប់ លោក Felix ការជ្រើសរើសនេះ គឺដើម្បីធ្វើតេស្តសមត្ថភាព និងផ្តល់បទពិសោធដល់យុវជន សម្រាប់ត្រៀមការប្រកួតវគ្គជម្រុះ AFC U23 Championship ក្នុងពូល H ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។