កញ្ញា អៀង លីន​ដា ៖ យើង​កើត​មកជា​មនុស្ស​ស្រី​គឺជា​ឱកាស​មាស​ពេជ្រ ដូច្នេះ​ត្រូវ​ប្រើ​ឲ្យ​អស់​សក្ដានុពល​យើង​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
កញ្ញា អៀង លីន​ដា ៖ យើង​កើត​មកជា​មនុស្ស​ស្រី​គឺជា​ឱកាស​មាស​ពេជ្រ ដូច្នេះ​ត្រូវ​ប្រើ​ឲ្យ​អស់​សក្ដានុពល​យើង​
09, Mar 2019 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា អៀង លីន​ដា សហ​ស្ថាបនិក​សហគ្រាស​សង្គម​ស្តីពី​ជីវិត LIFE GROUP ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ចំនួន​ពីរ គឺ Life Run ដែល​ផ្ដោតទៅលើ​ការហាត់​ប្រាណ និង Life forum ដែល​ធ្វើការ​ផ្តោតទៅលើ​ការប្រឹក្សា​យោបល់ និង​បង្រៀន​ឲ្យ​ក្លាយជា​អ្នក​វោហា​ស័ព្ទ​។​

 
​មូលហេតុ​ដែល​កញ្ញា លីន​ដា សម្រេចចិត្ត​មក​បើក​អាជីវកម្ម​ជាមួយ​ក្រុមយុវជន តាមរយៈ​ការបង្កើត​កម្មវិធី​នេះ ដោយសារ​នាង​ចង់​ប្រឹក្សា​យោបល់ និង​ជំរុញ​ការគិត​បែប​វិជ្ជមាន និង​ពង្រឹង​សុខភាព​ផ្លូវចិត្ត ដែលជា​ផ្នែក​មួយ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​។ ជាពិសេស​ជំរុញ​ឲ្យ​ស្ត្រី​មានការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​។​
 
​ត្រង់ចំណុច​នេះ​កញ្ញា លីន​ដា បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​កើត​មកជា​មនុស្ស​ស្រី​គឺជា​ឱកាស​មាស​ពេជ្រ ដូច្នេះ​ត្រូវ​ប្រើ​ឲ្យ​អស់​សក្ដានុពល​យើង​មាន​»​។​
 
​ដើម្បី​ជ្រាប​ល​ម្ពិ​ត​សូម​ស្តាប់​កិច្ច​សម្ភាស​រវាង​លោក ភួង វ៉ាន់​ថា នៃ​សារព័ត៌មាន​ថ្មីៗ និង សហគ្រិន​ស្ត្រី​វ័យក្មេង អៀង លីន​ដា ស្ថាបនិក​សហគ្រាស​សង្គម​ស្តីពី​ជីវិត LIFE GROUP ដូចតទៅ​៖ 




 
​បច្ចុប្បន្ន​ស្ត្រី​កម្ពុជា​មានការ​យល់ដឹង និង​ការចូលរួម​សកម្មភាព​ផ្សេងៗ ទាំង​វិស័យសេដ្ឋកិច្ច នយោបាយ និង​សង្គម​។ លើសពីនេះ​ក៏មាន​កម្មវិធី​គាំទ្រ​ជាច្រើន​ដល់​ស្រី្ត ក្នុង​វិស័យ​សហគ្រិន​ផងដែរ ដែល​វា​ជួយ​ជំរុញ​ឲ្យ​ស្ត្រី​មានការ​អភិវឌ្ឍ​ខ្លួន​កាន់តែ​រឹងមាំ ក្នុង​ការបើក​អាជីវកម្ម​ដោយ​ខ្លួនឯង​កាន់តែច្រើន​ទៀតផង​។ 
 
​សហគ្រិន​រូបនេះ​បាន​ជំរុញ​ឲ្យ​ស្រី្ត​ត្រូវខិតខំ​រៀនសូត្រ និង​បង្ហាញ​សក្តានុពល ដោយ​គិត​វិជ្ជមាន ហើយ​ជឿជាក់​លើ​ខ្លួនឯង​។ 
 
​សហគ្រិន​ស្ត្រី​វ័យក្មេង​កម្ពុជា​រូបនេះ​បាន​និយាយថា​៖« ខ្ញុំ​មិនបាន​ចាត់ទុកថា​ជា​បញ្ហា​ទេ ឬ​ឧបសគ្គ​នោះទេ ប៉ុន្តែ​ខ្ញុំ​បានគិត​ថា​វា​ជា​បេសកកម្ម​មួយ​ដែល​ខ្ញុំ​ត្រូវធ្វើ​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​»៕

Tag:
 Start Up
  សហគ្រិន​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com