ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដើម្បី​រក្សាសុខ​ភាពល្អប្រសើ​រ គួរ​ទទួលទាន​ផ្លែឈើ​ទាំងនេះ​ជាប្រចាំ​
16, Apr 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែឈើ គឺ​ប្រសើរ​ណាស់​ចំពោះ​សុខភាព​។ ហើយ​មិនមែន​មានតែ​ផ្លែ​ប៉ោម​ប៉ុណ្ណោះ​ទេ​ដែល​អាចជួយ​ឱ្យ​អ្នក​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ​នោះ ប៉ុន្តែ​ក៏​នៅមាន​ផ្លែឈើ​មួយចំនួនទៀត​ដែល​អ្នក​គួរ​ទទួលទាន​ជាប្រចាំ​ផង​ផងដែរ ដោយ​វា​ល្អ​សម្រាប់​ដោះស្រាយ​ទប់ស្កាត់​បញ្ហា​សុខភាព​នានា​បាន​យ៉ាង​ប្រសើរ​។ ថា​តើ​ផ្លែឈើ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. ផ្លែ​ប៉ោម​

​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ​ជួយ​គ្រប់គ្រង​ទម្ងន់​។ សារធាតុ flavonoid polymers ក្នុង​ផ្លែ​ប៉ោម​ជួយ​ទប់ស្កាត់​អង់ស៊ីម​ដែល​បំបែក​ជាតិ​ស្ករ​។ នេះ​មានន័យថា ជំនួស​ឱ្យ​ការ​ស្តុក​ទុក​នូវ​ជាតិ​ស្ករ​ជា​ខ្លាញ់ អ្នកនឹង​បញ្ចេញ​វា​ទៅ​ក្រៅ​ប្រព័ន្ធ​រាងកាយ​វិញ​។ លើសពីនេះទៅទៀត ផ្លែ​ប៉ោម ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ pectin ក្នុង​ទម្រង់​ជាតិ​សរសៃ​ដែល​លាយ​ជាមួយនឹង​សារធាតុ flavonoids ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់​ក្នុង​ចរន្តឈាម​។​
 
២. ផ្លែ​ចេក​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​។ ចេក ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ដែល​ជួយ​ឱ្យ​អ្នក​ឆាប់​ឆ្អែត និង​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ផងដែរ​។​
 
៣. ផ្លែ​គី​វី​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​វីតាមីន C ច្រើនជាង​ផ្លែក្រូច​ដល់​ទៅ ២​ដង​ឯណោះ​។ ដូច្នេះ​ការទទួល​ទាន​ផ្លែ​គី​វី​ជាប្រចាំ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺភ្នែកឡើងបាយ និង​ការពារ DNA ពី​ការបំផ្លាញ​។​
 
៤. ផ្លែ​ស៊េរី​

​ក្រៅពី​សារធាតុ pectin ផ្លែ​ស៊េរី​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ flavonols  និង flavan-3-ols—flavonoids ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ការ​កើន​ទម្ងន់​ផងដែរ​។​
 
៥. ស្ត្រ​បឺ​រី​

​ជា​ប្រភព​ដ៏​ប្រសើរ​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ វា​ក៏មាន​ផ្ទុក​សារធាតុ flavonols និង anthocyanins ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ និង​ទប់ស្កាត់​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​។​
 
៦. ក្រូច​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
៧. ផ្លែ​ម្នាស់​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ bromelain ដែលជា​អង់ស៊ីម​រំលាយ​អាហារ​មួយ​ជួយ​បំបែក​អាហារ​ដើម្បី​កាត់បន្ថយ​អាកា​រៈ​ហើមពោះ​។​
 
៨. ផ្លែ​ល្ហុង​

​មាន​ផ្ទុក​សារធាតុ papain និង​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​បង្កើន​ការរំលាយ​អាហារ​។ ល្ហុង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​មួយ​នៃ​សារធាតុ folate និង​វីតាមីន C ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com