កំណាព្យ
ជាតិ
សង្គមជាតិ
ទិវាជាតិអំណាន៖ សិស្សពីព្រៃវែង កំពង់ឆ្នាំង និងប៉ៃលិន ឈ្នះពានរង្វាន់ថ្នាក់ជាតិ
× ទិវាជាតិអំណានលើកទី៤ ក្រោមប្រធានបទ «ការអានបណ្តុះវប្បធម៌សិក្សាពេញមួយជីវិត»ដែលរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី១១ ខែមីនា នេះ រកឃើញជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងអាន ស្មូតកំណាព្យ តែងនិពន្ធ ពានរង្វាន់សម្តេច តេជោ ហ៊ុន សែន។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
សម្រាប់ជ័យលាភីថ្នាក់ជាតិផ្នែក តែងកំណាព្យ យុវសិស្ស ទៀង ឆន ពីខេត្តព្រៃវែង ដណ្តើមបានចំណាត់ថ្នាក់លេខមួយ រីឯយុវសិស្ស រិន ស៊ាវហ្វុង មកពីខេត្តតាកែវ បានលេខពីរ និងយុវសិស្ស ហេង ស៊ីវម៉ា មកពីខេត្តកែប បានលេខបី។
យុវសិស្ស សុខណារី មកពីខេត្តកំពង់ឆ្នាំង បានជ័យលាភីលេខមួយថ្នាក់ជាតិផ្នែក ស្មូតកំណាព្យ ខណៈ យុវសិស្ស ធួន ដាណុច មកពីរាជធានីភ្នំពេញ បានលេខពីរ និង យុវសិស្ស ម៉ាប់ លិនដា មកពីខេត្តបាត់ដំបង បានលេខបី។
រីឯជ័យលាភីថ្នាក់ជាតិផ្នែក អានអត្ថបទ លេខមួយ បានទៅលើកុមារី ហេង សូនីតា មកពីខេត្តប៉ៃលិន ជ័យលាភីលេខពីរ បានទៅលើ កុមារី អ៊ីន សុខនាង មកពីខេត្តកំពង់ស្ពឺ និងជ័យលាភីលេខបី បានទៅលើ កុមារី សាន មុន្នីរ័ត្ន មកពីខេត្តកំពង់ចាម។
នេះជាឆ្នាំទី៤ ដែលក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវាជាតិអំណាន ដោយមានអ្នកចូលរួមសរុប៤០០០នាក់។ ការប្រកួតប្រជែងការអាន ធ្វើឡើងសម្រាប់សិស្សថ្នាក់ទី៦ ការប្រកួតប្រជែងស្មូតកំណាព្យ សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី៩ និងការប្រកួតប្រជែងតែងនិពន្ធសម្រាប់សិស្សថ្នាក់ទី១០ និងទី១២៕
© រក្សាសិទ្ធិដោយ thmeythmey.com