ជាតិ
អាជ្ញាធរ​បង្ក្រាប​ករណី​នាំ​បង្គារ និង​គ្រឿង​សមុទ្រ​ខុសច្បាប់​ពី​វៀតណាម ជាង​៧​តោន
14, Mar 2019 , 10:59 am        
រូបភាព
រូបភាពពីអក្គស្នងការនរគលបាលជាតិ៦
រូបភាពពីអក្គស្នងការនរគលបាលជាតិ៦
​កម្លាំង​នាយដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បង្ក្រាប​ករណី​នាំចូល​បង្គារ និង​គ្រឿង​សមុទ្រ​ផ្សេងទៀត​ពី​ប្រទេស​វៀតណាម ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​ជាង​៧៥០០​គីឡូក្រាម កាលពី​ថ្ងៃទី​១៣ មីនា​។​នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា ក្រោយពី​ការត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ​បាន​ឆែកឆេរ​ជាក់ស្ដែង​រកឃើញ បង្គា​មាន​ចាក់​សារធាតុ​ម្យ៉ាង ដែល​ខាប់​ដូច​ចាហួយ​ចូល​ក្បាល​បង្គា និង​គ្រឿង​សមុទ្រ​មួយចំនួនទៀត និង​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​៣៧៦​កេស ដែលមាន​ទម្ងន់​ប្រមាណ​៧៥២០​គីឡូក្រាម​។ បង្គា​និង​គ្រឿង​សមុទ្រ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ គឺ​ដឹក​តាម​រថយន្ត​៣​គ្រឿង ។​
 
​ក្រោយ​បង្ក្រាបបាន អាជ្ញាធរ​បាន​ដុតបំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក និង​បាន​ដកហូត​វត្ថុតាង​មួយចំនួន ទៅធ្វើ​ការពិសោធ​ន៍រក​សារធាតុ​ហាមឃាត់​។ ចំណែកឯ អ្នក​បើ​បររថ​យន្ត​ទាំង​៣ បាន​នាំមក​សាកសួ​បំភ្លឺ​នៅ​នាយដ្ឋាន ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​៕ 
 

Tag:
 បង្គា​
  គ្រឿង​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com