ជាតិ
វីដេអូ
អ្នកជំនួញ​ទេសចរណ៍ «​បៃតង​» ខៃ ចិន្តា ទៅ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ខ្មែរ​នៅ​អាល្លឺម៉ង់​
14, Mar 2019 , 8:19 pm        
រូបភាព
លោកស្រី ខៃ ចិន្តា ចូលរួម​ពិព័រណ៍ទេសចរណ៍អន្តរជាតិ
លោកស្រី ខៃ ចិន្តា ចូលរួម​ពិព័រណ៍ទេសចរណ៍អន្តរជាតិ
​ភ្នំពេញ​៖ លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ រួមទាំង​មន្ត្រី​ក្រសួងទេសចរណ៍​, ក្រុមហ៊ុន​ទេសចរណ៍ និង​សណ្ឋាគារ​ជាង​១០​ក្រុមហ៊ុន បាន​ចូលរួម​ការតាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (ITB BERLIN) នាទី​ក្រុង​ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់​។ ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នេះ មាន​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី ៦​ដល់​ថ្ងៃទី ១០ ខែ មីនា ដោយ​ផ្ដល់ឱកាស​ដល់​ប្រទេស​ដែល​ចូលរួម អាច​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​នៅក្នុង​តំបន់​ទៅកាន់​ពិភពលោក​។


 
​លោកស្រី ខៃ ចិន្តា អ្នកជំនួញ​ទេសចរណ៍ និង​សណ្ឋាគារ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នេះ ក្នុងទិសដៅ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​សក្ដានុពល​របស់​កម្ពុជា​ដល់​ទេសចរណ៍​អន្តរជាតិ​។ ក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នេះ ប្រតិភូ​កម្ពុជា រួមមាន​៖ មន្ត្រី​ក្រសួងទេសចរណ៍​, ក្រុមហ៊ុន​ឯកជន​ផ្នែក​ទេសចរណ៍ និង​ផ្នែក​សណ្ឋាគារ​។​






 
​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (ITB BERLIN) ដែល​ប្រារព្ធ​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ មានការ​ចូលរួម​ពី​គ្រប់​បណ្ដា​ទាំងអស់​នៅលើ​ពិភពលោក ដោយ​ជួបជុំគ្នា​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​។





តាមរយៈ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (ITB BERLIN) នេះ តំណាង​ក្រុមហ៊ុន​ទេសចរណ៍ និង​សណ្ឋាគារ ក៏មាន​ឱកាស​ស្វែងរក​ទីផ្សារ និង​ស្វែងរក​ក្រុមហ៊ុន​ដៃគូ ដោយ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ទាក់ទាញ​ភ្ញៀវទេសចរ​ចាប់អារម្មណ៍ និង​ចង់​មក​កម្សាន្ត​។​






 
​បើតាម​លោកស្រី ខៃ ចិន្តា ប្រតិភូ​កម្ពុជា​បានធ្វើ​បទ​បង្ហាញ និង​ណែនាំ​ដល់​ភ្ញៀវទេសចរ​ពី​តំបន់​ទេសចរណ៍​សំខាន់​របស់​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ ភ្ញៀវទេសចរ​បរទេស​ជាច្រើន បាន​ចាប់អារម្មណ៍ និង​មានបំណង​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​នាពេលខាងមុខ​ផងដែរ​៕ 

Tag:
 ពិព័រណ៍​ទេសចរណ៍​
  ខៃ ចិន្តា​
© រក្សាសិទ្ធិដោយ thmeythmey.com