កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Arsenal, Chelsea ទៅវគ្គបន្ត ខណៈជើងឯក៥សម័យកាល Sevilla ហាលអាវ
× Arsenal បានកៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League បន្ទាប់ពីយកឈ្នះ Rennes ៣-០ នាការប្រកួតជើងទី២ វគ្គ១៦ក្រុមនៅរាត្រីថ្ងៃទី១៤ ខែមីនា។
កាលពីជើងទី១ ក្រុមពីលីគបារាំង Rennes បានយកឈ្នះក្រុមកាំភ្លើងធំ ៣-១។ ប៉ុន្តែលទ្ធផលនេះមិនអាចរារាំង Arsenal ដើម្បីបន្តខ្លួនទៅកាន់វគ្គបន្ទាប់នោះឡើយដោយពួកគេបានវាយបកយកឈ្នះសម្រាប់ការប្រកួតជើងទី២ ក្នុងទឹកដី Emirates ដោយលទ្ធផល ៣-០ ។
៣គ្រាប់របស់ក្រុមលោក Unai Emery ធ្វើបានដោយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ២គ្រាប់នៅនាទី ៥និង៧២ និងមួយគ្រាប់ដោយខ្សែការពារ Ainsley Maitland-Niles នាទី១៥។ ដូច្នេះសរុបលទ្ធផលការប្រកួតទាំងពីរជើង(aggregate) Arsenal ឈ្នះ Rennes ៤-៣។
ចំណែកក្រុមពីអង់គ្លេសមួយទៀតគឺ Chelsea ក៏បានឈានទៅកាន់វគ្គបន្តដែរបន្ទាប់ពីពួកគេយកឈ្នះ Dynamo Kyiv ដល់ទៅ ៥-០ សម្រាប់ជំនួបលើកទី២នៅក្រៅដី ហើយ Olivier Giroud ធ្វើបាន Hat-Trick ក្នុងជំនួបនេះ។ កាលពីជើងទី១ក្រុរហស្សនាមតៀខៀវដែលដឹកនាំធ្វើម្ចាស់មុនបានទទួលជ័យជម្នះរួចមកហើយលើក្រុមពីអ៊ុយក្រែននេះក្នុងលទ្ធផល ៣-០។ សរុបលទ្ធផលទាំងពីរជើង Chelsea ឈ្នះ Dynamo Kyiv ៨-០។
ជារឿងគួរឲ្យភ្ញាក់ផ្អើលដែរ ក្រុមខ្លាំងដូចជា Sevilla, Zenit St. Petersburg និង Inter Milan សុទ្ធតែហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះ។
ក្រុមដែលឈានទៅវគ្គ៨ក្រុមចុងក្រោយផ្សេងទៀតក្រៅពី Arsenal និង Chelsea រួមមាន Valencia, Napoli, Benfica, Villarreal, Slavia Prague និង Eintracht Frankfurt៕
Tag:
បាល់ទាត់
UEFA Europa League
Arsenal
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com