កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton ថានាយក F1 ដែលស្លាប់នៅអាយុ៦៦ឆ្នាំ ជានិមិត្តរូបរបស់ខ្លួន លោក Charlie Whiting (ឆ្វេង) និងម្ចាស់ជើងឯក F1 លោក Hamilton
× កំពូលអ្នកប្រណាំងរថយន្តពិភពលោក Lewis Hamilton បានចាត់ទុកលោក Charlie Whiting ជា «និមិត្តរូបរបស់ខ្លួន» បន្ទាប់ពីនាយកគ្រប់គ្រងក្របខណ្ឌ Formula One រូបនេះបានស្លាប់នៅអាយុ៦៦ឆ្នាំ។
លោក Charlie Whiting ប្រធានគ្រប់គ្រងស្ថាប័នកីឡាប្រណាំងរថយន្ត (FIA) និងជាមនុស្សមានឥទ្ធិពលបំផុតក្នុងវិស័យកីឡានេះបានស្លាប់ភ្លាមៗដោយសារស្ទះសរសៃឈាមសួតកាលពីថ្ងៃទី១៤ ខែមីនាក្នុងក្រុង Melbourne ជាទីដែលលោកត្រូវដឹកនាំការប្រណាំងរថយន្តនៅទីលានដំបូង Australian GP ក្នុងប្រទេសសម្រាប់រដូវកាលថ្មី។
ក្រោយការស្លាប់របស់បុរសសញ្ជាតិអង់គ្លេសនេះ ម្ចាស់ជើងឯក F1 ៥សម័យកាល Hamilton បានសម្តែការសោកស្តាយដោយរៀបរាប់ថា៖«អ្វីដែលគាត់បានធ្វើសម្រាប់កីឡានេះគឺការប្តេជ្ញាចិត្ត ហើយគាត់ពិតជាសសរស្ដម្ភមួយរូបក្នុងវិស័យកីឡានេះ។ ខ្ញុំស្គាល់ Charlie តាំងពីខ្ញុំចាប់ផ្ដើមអាជីពក្នុងឆ្នាំ២០០៧។ ខ្ញុំពិតជាភ្ញាក់ផ្អើលនឹងដំណឹងដ៏ក្រៀមក្រំនេះណាស់»។
Hamilton បន្ថែមថា Charlie ជានិមិត្តរូបរបស់ខ្ញុំ និងក្នុងពិភពកីឡានេះដោយលោកបានរួមចំណែកយ៉ាងច្រើនមិនអាចកាត់ថ្លៃបាន។
Whiting គឺជាប្រធាននៃ Formula 1 សម្រាប់ស្ថាប័នគ្រប់គ្រងកីឡាប្រណាំង Motorsport FIA ដែលជាអ្នកប្រណាំងជាផ្លូវការហើយគាត់បានគ្រប់គ្រងលើច្បាប់ទាំងអស់នៅក្នុង F1 ។
Charlie បានឡើងកាន់ការងារនៅស្ថាប័ន FIA តាំងពីឆ្នាំ១៩៨៨ ហើយលោកក៏បានចូលរួមជានាយកបច្ចេកទេសផងដែរ៕
Tag:
ប្រណាំងរថយន្ត
Formula One
Charlie Whiting
© រក្សាសិទ្ធិដោយ thmeythmey.com